leftcenterrightdel
តំណាងស្ថានទូតវៀតណាមប្រចាំនៅអុីតាលី និងស្ថានកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅ Napoli  បានចូលរួមនៅ BMT (រូបថត៖ vnanet.vn)

នេះជាលើកដំបូងដែលស្ថានទូតវៀតណាមប្រចាំនៅអុីតាលីបានចូលរួមក្នុង BMT ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់មួយរបស់ប្រទេសអុីតាលីសម្រាប់វិស័យទេសចរណ៍ដោយឡែក។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីអ្នកទស្សនាជាង១ម៉ឺននាក់; អង្គភាពតាំងពិព័រណ៍ ៤០០ មកពីតំបន់នៃប្រទេសអុីតាលីចំនួន ១២ និងប្រទេសជុំវិញពិភពលោកចំនួន ២៦។ គួរ​កត់សម្គាល់ថា BMT ២០២៣ មានវត្តមានរបស់ឈ្មោះធំៗនៅក្នុងវិស័យទេសចរណ៍។

នៅពិព័រណ៍នេះ ភ្ញៀវទេសចរជាច្រើនបានទៅទស្សនាស្តង់របស់វៀតណាម។ ប្រតិបត្តិករនិងក្រុមហ៊ុនទេសចរណ៍អុីតាលីជាច្រើនបានសម្តែងក្តីរីករាយចំពោះបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់វៀតណាមនិងសេវាកម្មទេសចរណ៍ចម្រុះ ហើយមានបំណងចង់រៀប​ចំដំណើរទេសចរណ៍ជាច្រើនទៅកាន់ប្រទេសវៀតណាមក្នុងរយៈពេលដ៏ខ្លីបំផុត៕

តាម vovworld.vn