leftcenterrightdel
លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី ថ្លែងនៅពិធីបើក

ដោយប្រធានបទ "Buon Ma Thuot - គោលដៅនៃកាហ្វេពិភពលោក" មហោស្រពបានផ្តោតលើការជំរុញការអភិវឌ្ឍន៍កាហ្វេដែលមានគុណភាពខ្ពស់របស់វៀតណាម និងធ្វើឱ្យ Buon Ma Thuot ក្លាយជាគោលដៅកាហ្វេពិភពលោក។

ថ្លែងមតិក្នុងពិធីនេះ លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះម៉ាកយីហោ និងសក្តានុពលនាំចេញរបស់កាហ្វេ Buon Ma Thuot ដោយចាត់ទុកថា នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់រសជាតិកាហ្វេវៀតណាមនិយាយរួម និងកាហ្វេ Buon Ma Thuot និយាយដោយឡែកបន្តទៅកាន់ទីផ្សារសក្តានុពលថ្មីៗ។

leftcenterrightdel
ការសំដែងសិល្បៈនៅពិធីបើក

ដើម្បីអភិវឌ្ឍឧស្សាហកម្មកាហ្វេប្រកបដោយនិរន្តរភាព លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ សម្របសម្រួលជាមួយបណ្ដាមូលដ្ឋានបន្តរៀបចំរចនាសម្ព័ន្ធកសិកម្ម និងឧស្សាហកម្មកាហ្វេឡើងវិញ ឆ្ពោះទៅរកការផលិតទំនិញក្នុងទ្រង់ទ្រាយធំ និងទំនើបដែលផ្សារភ្ជាប់ជាមួយនឹងការថែរក្សា ការកែច្នៃ និងការប្រើប្រាស់។ ទន្ទឹមនឹងនោះ ត្រូវរៀបចំផែនការឱ្យបានល្អ បង្កើតតំបន់ដាំដុះ កសាងខ្សែសង្វាក់តម្លៃផលិតកម្មកាហ្វេប្រកបដោយនិរន្តរភាព ដោយផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍវប្បធម៌ និងទេសចរណ៍។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីបើក 

បច្ចុប្បន្ននេះ ផ្ទៃដីដាំកាហ្វេរបស់ខេត្ដ Dak Lak មានជាង ២១០ ពាន់ហិកតា ការប្រមូលផលប្រចាំឆ្នាំមានចំនួនជាង ៥២០ ពាន់តោន ស្មើនឹង ៣០% នៃផលកាហ្វេនៅទូទាំងប្រទេស។ កាហ្វេរបស់ខេត្ដ Dak Lak ត្រូវបាននាំចេញទៅកាន់ប្រទេស និងដែនដីរាប់រយនៅជុំវិញពិភពលោក៕

បកប្រែដោយ Thanh Cong