នេះជាលើកទី ២ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះ។ អង្គសន្និសីទនេះនឹងផ្តោតលើការពិភាក្សាអំពីផែនការរៀបចំចលនាប្រមូលត្រាតែមប្រិ៍សណីយ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្ទាប់ពីរងឥទ្ធិពលដ៏យូរពីជំងឺ Covid-19។ ទន្ទឹមនឹងនោះ រៀបចំកម្មវិធីបណ្តុះបណ្តាល ដើម្បីលើកកំពស់សមត្ថភាពប្រមូលតែមប្រិ៍សណីយ៍ ដើម្បីចូលរួមការតាំងពិព័រណ៍តែមប្រិ៍សណីយ៍អន្តរជាតិ។

leftcenterrightdel
វៀតណាមក្លាយជាសមាជិកពេញសិទ្ធិរបស់ FIAP តាំងពីឆ្នាំ ១៩៩៣ (រូបថត៖ VGP)

សមាគមតែមប្រិ៍សណីយ៍អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។ បច្ចុប្បន្ន សមាគមនេះមានសមាជិកចំនួន ៣១ ដែលជាសមាគមតែមប្រិ៍សណីយ៍មកពីអាស៊ី អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង។ វៀតណាមបានចូលជាសមាជិកពេញសិទ្ធិរបស់ FIAP តាំងពីឆ្នាំ១៩៩៣។ នៅឆ្នាំ ១៩៩៥ វៀតណាមបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ FIAP ដោយជោគជ័យ ហើយទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ជាពិសេសគឺអ្នកប្រមូលតែមប្រិ៍សណីយ៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ទន្ទឹមនឹងនោះ សន្និសីទក៏បានពិភាក្សាអំពីផែនការជួយសមាគមតែមប្រិ៍សណីយ៍វៀតណាមឲ្យក្លាយជាសមាជិកពេញសិទ្ធិនៃកម្មវិធីតាំងពិព័រណ៍ប្រចាំឆ្នាំរបស់ប្រទេសអាស៊ានទាំង៥ នាពេលឆាប់ៗខាងមុខ៕

បកប្រែដោយ Thuy Anh