សៀវភៅល្អៗជាង ៣០ ក្បាលត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ “បណ្ដាថ្ងៃអក្សរសិល្ប៍អឺរ៉ុបឆ្នាំ២០២២” នៅវៀតណាម
កប.អនឡាញ - បណ្ដាថ្ងៃអក្សរសិល្ប៍អឺរ៉ុបឆ្នាំ២០២២ ដោយមានសកម្មភាពទាក់ទាញអារម្មណ៍ ព្រមទាំងបង្ហាញសៀវភៅល្អៗជាង ៣០ ក្បាល ជូនអ្នកអានបានប្រព្រឹត្តឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែឧសភា នៅទីក្រុងហាណូយ។
នេះជាព្រឹត្តការណ៍ប្រចាំឆ្នាំ ដែលត្រូវបានរៀបចំដោយវិទ្យាស្ថាន Goethe វិទ្យាស្ថានបារាំង ក្រុមបេសកកម្ម Wallonie-Bruxelles (បែលហ្សិក) ក្រុមប្រឹក្សាអង់គ្លេស និងស្ថានទូតនៃប្រទេសអឺរ៉ុបប្រចាំវៀតណាម។
    |
 |
សៀវភៅរបស់លោក Jaroslav Hašek ដែលត្រូវបានបង្ហាញក្នុងព្រឹត្តិការណ៍ |
សៀវភៅដែលបង្ហាញក្នុង “បណ្ដាថ្ងៃអក្សរសិល្ប៍អឺរ៉ុបឆ្នាំ២០២២” លើកនេះ គឺជាសៀវភៅអក្សរសិល្ប៍របស់ប្រទេសផ្សេងៗ ដូចជា បែលហ្ស៊ិក អង់គ្លេស បារាំង អាល្លឺម៉ង់ ហុងគ្រី អ៊ីតាលី អេស្ប៉ាញ និងអ៊ុយក្រែន។ សកម្មភាពទាំងឡាយក្នុងព្រឹត្តិការណ៍ប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌អ៊ីតាលី Casa Italia វិទ្យាស្ថាន Goethe វៀតណាម។ល។ អ្នកនិព័ន្ធវៀតណាមក៏ចូលរួមកម្មវិធី ដើម្បីបង្ហាញស្នាដៃរបស់ខ្លួនដែរ។
ព្រឹត្តិការណ៍ “បណ្ដាថ្ងៃអក្សរសិល្ប៍អឺរ៉ុបឆ្នាំ២០២២” ជាឱកាសសម្រាប់ផ្លាស់ប្ដូរវប្បធម៌រវាងវៀតណាមនិងបណ្ដាប្រទេសអឺរ៉ុប និងជាឱកាសសម្រាប់អ្នកអានវៀតណាមយល់ដឹងថែមទៀតអំពីអក្សរសិល្ប៍នៃប្រទេសផ្សេងៗ៕
បកប្រែដោយ Thuy Anh