បច្ចុប្បន្ន ចក្រភពអង់គ្លេសជាប្រទេសនាំមុខគេក្នុងការប្រជែងគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយអាមេរិក បន្ទាប់ពីប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបឋមមុននេះបន្តិច។ ពោលគឺនាថ្ងៃទី ១៦ ខែមិថុនា លោកប្រធានាធិបតី Trump បានចុះហត្ថលេខាលើការសម្រេចចិត្តកាត់បន្ថយពន្ធមួយចំនួនលើទំនិញនាំចូលពីចក្រភពអង់គ្លេស ដូចជាការកាត់បន្ថយពន្ធលើផលិតផលអវកាសមកត្រឹមសូន្យចាប់ពីចុងខែនេះ និងបន្ថយពន្ធលើរថយន្តមកត្រឹម ១០% សម្រាប់រថយន្តនាំចូល ១០០,០០០ គ្រឿងដំបូង ដែលទាបជាងអត្រាពន្ធដែលបានប្រកាសមុននេះគឺ ២៧.៥%។ ទោះជាយ៉ាងណាក៏ដោយ ពន្ធលើដែកថែបនឹងមិនត្រូវបានកាត់បន្ថយមកត្រឹមសូន្យ ដូចដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីខែឧសភានោះទេ ប៉ុន្តែនឹងនៅតែស្ថិតក្រោមអត្រាពន្ធ ២៥% ដដែល។ លើសពីនេះ បទប្បញ្ញត្តិថ្មីនឹងអនុញ្ញាតឱ្យប្រទេសទាំងពីរអាចទទួលសាច់គោគ្នាទៅវិញទៅមកបានចំនួន ១៣,០០០ តោន។

leftcenterrightdel
មេដឹកនាំ G7 និងភ្ញៀវកិត្តិយសចូលរួមកិច្ចប្រជុំកំពូល G7 នៅ Kananaskis រដ្ឋ Alberta ប្រទេសកាណាដា ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៥ (រូបថត៖ REUTERS/Kevin Lamarque)

ក្នុងពេលជាមួយគ្នានោះ  សហភាពអឺរ៉ុប (EU) ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាមេរិក ភាគីទាំងពីរនៅតែបន្តការចរចារពាណិជ្ជកម្ម ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយ។ អ្នកនាំពាក្យសហភាពអឺរ៉ុបលោកស្រី Paula Pinho បាននិយាយថា ប្លុកនេះមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកពន្ធសកល ១០% របស់សហរដ្ឋអាមេរិកទេ ហើយថា ភាគីទាំងពីរកំពុងស្ថិតក្នុងការចរចាបច្ចេកទេស និងនយោបាយ ដើម្បីដោះស្រាយភាពខុសគ្នា។

ជាមួយនឹងប្រទេសជិតខាងរបស់សហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រធានាធិបតី Trump ដើម្បីបញ្ចប់កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងសន្តិសុខថ្មីមួយក្នុងរយៈពេល ៣០ ថ្ងៃ។ នាពេលខាងមុខ មន្ត្រីនៃប្រទេសទាំងពីរនឹងមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីធ្វើឲ្យរឿងនេះក្លាយជាការពិត៕

តាម vovworld.vn