សហគមន៍អន្តរជាតិខិតខំសម្របសម្រួលជម្លោះរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់
ថ្លែងទៅកាន់សារព័ត៌មានក្នុងប្រទេសអូម៉ង់កាលពីថ្ងៃទី ១៥ មិថុនាលោក Johann Wadephul រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា ប្រទេសនេះកំពុងសម្របសម្រួលជាមួយបារាំងនិងអង់គ្លេសដើម្បីស្នើឲ្យអ៊ីរ៉ង់ដំណើរការកិច្ចចរចាភ្លាមៗអំពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
លោក Johann Wadephul បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ ព្រមទាំង លោកបានអំពាវនាវឲ្យអ៊ីរ៉ង់ទទួលយកសំណើសម្រាប់ការចរចា។
    |
 |
លោក Johann Wadephul និយាយថា អាល្លឺម៉ង់ បារាំង និងអង់គ្លេស ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយអ៊ីរ៉ង់ អំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ (រូបថត៖ MDR) |
នៅថ្ងៃដដែលនោះ កាលពីថ្ងៃទី១៥ ខែមិថុនា លោក Donald Trump ប្រធានាធិបតីអាមេរិក បានអំពាវនាវឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានដល់កិច្ចព្រមព្រៀងមួយ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំអាមេរិកក៏បានឲ្យដឹងផងដែរថា មានកិច្ចប្រជុំនិងកិច្ចសន្ទនាតាមទូរស័ព្ទជាច្រើនលើបញ្ហានេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។
កាលពីថ្ងៃទី ១៥ ខែមិថុនាផងដែរ បេសកជនពិសេសរបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី គឺលោក Kirill Dmitriev បានបញ្ជាក់ថា រុស្ស៊ីអាចដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់៕
តាម vovworld.vn