នៅក្នុងសេចក្តីប្រកាសមួយនៅលើប៉ុសទូរទស្សន៍អ៊ីរ៉ង់ អ្នកនាំពាក្យទីភ្នាក់ងារថាមពលបរមាណូអ៊ីរ៉ង់ លោក Behrouz Kamalvandi បានបញ្ជាក់ថា IAEA នឹងលែងទទួលបានកិច្ចសហប្រតិបត្តិការនិងសុច្ឆន្ទៈដ៏ទូលំទូលាយពីប្រទេសអ៊ីរ៉ង់ទៀតឡើយ ប្រសិនបើអង្គការនេះបានអនុម័តលើសេចក្តីសម្រេចចិត្ត ដែលមានខ្លឹមសារប្រឆាំងនឹងអ៊ីរ៉ង់។
ការព្រមាននេះត្រូវបានធ្វើឡើងមួយថ្ងៃមុនពេលក្រុមប្រឹក្សាភិបាល IAEA បើកសម័យប្រជុំប្រចាំត្រីមាស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងកិច្ចប្រជុំនេះ IAEA ត្រូវបានរំពឹងថា នឹងពិចារណានិងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចិត្ត ដែលសន្និដ្ឋានថា អ៊ីរ៉ង់មិនអនុវត្តតាមកាតព្វកិច្ចមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ សេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះ ត្រូវបានចាត់ទុកថា ត្រូវបានជំរុញដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់។ នៅក្នុងសារមួយនៅលើបណ្តាញសង្គម X កាលពីថ្ងៃទី ៧ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានរិះគន់យ៉ាងខ្លាំងចំពោះកាយវិការ របស់ប្រទេសអឺរ៉ុបទាំងបី (E3) នៅ IAEA ដោយចាត់ទុកថា នេះជាទង្វើអមិត្ត ប្រឆាំងនឹងអ៊ីរ៉ង់៕
តាម vovworld.vn
Type the code from the image