ប្រកាសឡូហ្គោរំលឹកខួប៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់
កាលពីថ្ងៃទី ៩ មករា នៅទីស្នាក់ការលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានរៀបចំពិធីប្រកាសឡូហ្គោរំលឹកខួប ៥០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន-នូវែលហ្សេឡង់ (១៩៧៥-២០២៥)។
ឡូហ្គោត្រូវបានរចនាឡើងជាមួយនឹងលំនាំ និងពណ៌ដ៏ពិសេសតំណាងឲ្យអាស៊ាននិងនូវែលសេឡង់ ដើម្បីបង្ហាញសារស្ដីពីកម្លាំង ភាពធន់ ស្មារតីសាមគ្គីភាព ទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងភាគីទាំងពីរ។
![left](/image/images/left.png) ![center](/image/images/center.png) ![right](/image/images/right.png) ![del](/images/red-error_16px.gif) |
![](https://file3.qdnd.vn/data/images/27/2025/01/10/upload_2117/10.jpg?dpi=150&quality=100&w=500) |
ពិធីប្រកាសឡូហ្គោរំលឹកខួប៥០ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-នូវែលហ្សេឡង់ |
ថ្លែងមតិក្នុងនាមឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន ឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូអចិន្ត្រៃយ៍វៀតណាមប្រចាំអាស៊ាន លោកស្រី Ton Thi Ngoc Huong បានឲ្យដឹងថា៖
“ឆ្នាំ ២០២៥ គឺជាឆ្នាំដែលមានអត្ថន័យពិសេសនៅពេលដែលវៀតណាមក្នុងនាមជាប្រទេសសម្របសម្រួល នឹងចូលរួមជាមួយប្រទេសផ្សេងទៀត រៀបចំកិច្ចប្រជុំកំពូលដើម្បីអបអរសាទរខួប ៥០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូអាស៊ាន-នូវែលសេឡង់។ វៀតណាមនឹងសម្របសម្រួលសំណើររបស់នូវែលសេឡង់អំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ាន ដើម្បីដាក់ជូនមេដឹកនាំអាស៊ានពិចារណាក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ ទន្ទឹមនឹងនោះ សម្របសម្រួលជាមួយប្រទេសដទៃទៀត ដើម្បីកសាងនិងអនុម័តលើផែនការសកម្មភាពអាស៊ាន - នូវែលសេឡង់ ដំណាក់កាល ២០២៦ - ២០៣០ រួមចំណែកយ៉ាងសកម្មជាមួយប្រទេសសមាជិកអាស៊ាន និងនូវែលសេឡង់ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែងបំផុត និងមានប្រសិទ្ធភាពល្អបំផុតសម្រាប់ខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-នូវែលសេឡង់”៕
តាម vovworld.vn