នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin នាថ្ងៃទី ១២ ខែសីហា បានឲ្យដឹងថា  ក្នុងអំឡុងសន្និសីទ លោកនឹងអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការក្នុងតំបន់ឲ្យកាន់តែខ្លាំងមាំមួន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការឆបោកតាមទូរស័ព្ទ។

leftcenterrightdel
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin (រូបថត៖ Nation)

លោកនាយករដ្ឋមន្ត្រី Srettha បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃកំពុងផ្តោតលើការបង្ក្រាបលើក្រុមឧក្រិដ្ឋជនទាំងនេះ។ ជាមួយគ្នានេះ លោកបានចាត់តាំងរដ្ឋមន្ត្រីការបរទេសថៃ Maris Sangiampongsa សម្របសម្រួលជាមួយប្រទេសជិតខាង ដើម្បីរួមសហការគ្នាក្នុងការបង្ក្រាបបទល្មើសប្រភេទនេះ។ ប្រទេសថៃទទួលបានការសន្យាពីប្រទេសមួយចំនួននៅក្នុងតំបន់ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធនៅក្នុងវិស័យនេះ តាមរយៈកិច្ចប្រជុំ MLC ។

MLC គឺជាក្របខ័ណ្ឌពហុភាគីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៦ នៅតាមដងទន្លេមេគង្គ រួមមានប្រទេសចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម៕

តាម vovworld.vn