ក្នុងពិធីប្រគល់តំណែងប្រធានប្តូរវេន ACHC ជូនឯកអគ្គរដ្ឋទូតកម្ពុជា លោក Le Quang Long ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា បានបូកសរុបលទ្ធផលនៃសកម្មភាពរបស់ប្លុកក្នុងរយៈពេល ៦ ខែចុងក្រោយនៃឆ្នាំ២០២៤ រួមទាំងការរៀបចំព្រឹត្តិការណ៍ និងជំនួបជាមួយមន្ត្រីមូលដ្ឋាន ដើម្បីពង្រឹងមិត្តភាព និងសាមគ្គីភាពក្នុងសហគមន៍អាស៊ាន ក៏ដូចជាលើកកម្ពស់ការយល់ដឹងរវាងអាស៊ាន និងគុយបា។

leftcenterrightdel
លោក Le Quang Long ប្រគល់តំណែងប្រធានប្តូរវេនរបស់ ACHC ជូនលោក ជា ធីរៈ ឯកអគ្គរាជទូតកម្ពុជា (រូបថត៖ vnanet.vn)

ដោយទទួលមុខតំណែងជាប្រធានប្តូរវេន ACHC លោក ជា ធីរៈ ឯកអគ្គរាជទូតកម្ពុជា បានសន្យាថានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជម្រុញសកម្មភាពរបស់ ACHC តាមរយៈនោះពង្រឹងទំនាក់ទំនងជាមួយគុយបាលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។

នៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាស៊ានប្រចាំនៅគុយបា (កម្ពុជា ឡាវ ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម) និងទីម័រឡេស្តេ ដែលជាប្រទេសស្ថិតក្នុងដំណើរការចូលរួមអាស៊ាន បានអះអាងពីសារៈសំខាន់នៃការពង្រឹងសាមគ្គីភាពក្នុងប្លុក ក៏ដូចជាជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយគុយបា រួមចំណែកលើកកំពស់រូបភាព និងកិត្យានុភាពនៃអាស៊ាន៕

បកប្រែដោយ Thuy Anh