ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីភាពសម្បូរបែបនៃមុខម្ហូបរបស់តំបន់អាស៊ានដល់អ្នកប្រើប្រាស់កូរ៉េខាងត្បូង និងកត់សម្គាល់ពីកិច្ចសហការលើកដំបូងរវាងផ្សារទំនើប Lotte និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង ក្នុងការរៀបចំហាងបណ្ដោះអាសន្នសម្រាប់ម្ហូបអាហារ និងភេសជ្ជៈអាស៊ាន។

ហាងបណ្ដោះអាសន្ននេះក៏ផ្សព្វផ្សាយអំពីពិព័រណ៍ពាណិជ្ជកម្មអាស៊ានឆ្នាំ២០២៤ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី១១ ខែសីហា នៅមជ្ឈមណ្ឌលសន្និសីទ្ធ និងពិព័រណ៍ (COEX) នៅក្នុងទីក្រុងសេអ៊ូល។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ពិព័រណ៍ពាណិជ្ជកម្មប្រចាំឆ្នាំនេះប្រារព្ធឡើងក្នុងបំណងរំលឹកខួបលើកទី ៥៧ នៃការបង្កើតអាស៊ាន (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ - ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤)។ ពិព័រណ៍ពាណិជ្ជកម្មនេះនឹងមានការចូលរួមពីធុរកិច្ចអាហារ និងភេសជ្ជៈនៃបណ្តាប្រទេសអាស៊ាន បង្កើតឱកាសសម្រាប់ធុរកិច្ចទាំងនេះបង្ហាញផលិតផល និងចូលរួមក្នុងកិច្ចប្រជុំអំពីការធ្វើអាជីវកម្មជាមួយអ្នកទិញកូរ៉េខាងត្បូង។

លោក Kim Jae-shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង បានឲ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូង បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ានតាំងពីឆ្នាំ ២០០៩ ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមអាស៊ាន (SMEs) ឲ្យជ្រៀតចូលទីផ្សារកូរ៉េខាងត្បូង ជំរុញសកម្មភាពពាណិជ្ជកម្មជាវិជ្ជមានរវាងអាស៊ាន និងកូរ៉េខាងត្បូង។

លោក Kim Jae-shin បានឲ្យដឹងថា ហាងបណ្ដោះអាសន្ននេះបង្ហាញផលិតផលអាស៊ានជាច្រើនប្រភេទដល់អ្នកប្រើប្រាស់កូរ៉េខាងត្បូង និងបង្កើតឱកាសសម្រាប់សកម្មភាពពាណិជ្ជកម្មអាស៊ាន-កូរ៉េខាងត្បូងក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ៕

បកប្រែដោយ Thuy Anh