យុវជនអាស៊ានចែករំលែកតម្លៃវប្បធម៌ចម្រុះក្នុងតំបន់
កប.អនឡាញ - ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែឧសភា វេទិកាវប្បធម៌យុវជនអាស៊ានលើកទី១៨ និងវេទិកាវប្បធម៌យុវជនអាស៊ាន+៣ លើកទី៨ ដែលរៀបចំដោយបណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN) ប្រព្រឹត្តទៅនៅសាកលវិទ្យាល័យឥណ្ឌូនេស៊ី។
លោកស្រី Amelita Lusia ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃសាកលវិទ្យាល័យឥណ្ឌូនេស៊ី បានឲ្យដឹងថា វេទិកានេះមានគោលបំណងចែករំលែកតម្លៃវប្បធម៌ចម្រុះនៅក្នុងតំបន់តាមរយៈសកម្មភាពជាច្រើន រួមទាំងសិក្ខាសាលា ដំណើរកម្សាន្ត និងការផ្សព្វផ្សាយវប្បធម៌ប្រពៃណី។
    |
 |
ទង់អាស៊ាន (រូបថត៖ អាស៊ាន) |
ព្រឹត្តិការណ៍នេះបានទាក់ទាញប្រតិភូប្រមាណពី ១០០ ដល់ ១៥០ នាក់មកពីសាលាដែលជាសមាជិក AUN រួមមានប្រទេសឥណ្ឌូនេស៊ី ឡាវ សិង្ហបុរី កម្ពុជា ម៉ាឡេស៊ី ថៃ ហ្វីលីពីន វៀតណាម ប្រ៊ុយណេ និងប្រទេសជាដៃគូចំនួនបី គឺជប៉ុន កូរ៉េខាងត្បូង និងចិន។
យោងតាមលោកស្រី Amelita វេទិកាវប្បធម៌យុវជនអាស៊ាន និងអាស៊ាន+៣ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រមូលផ្តុំនិស្សិតមកពីសាកលវិទ្យាល័យឈានមុខជាច្រើនក្នុងតំបន់អាស៊ាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។
ឆ្នាំនេះ វេទិកាត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យឥណ្ឌូណេស៊ី ក្នុងខេត្ត West Java។ ក្រោមប្រធានបទ "គិត-មានអារម្មណ៍-ធ្វើសកម្មភាព៖ ការស្ដារឡើងវិញយ៉ាងខ្លាំង" ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងវិញបន្ទាប់ពីការពន្យារពេល ៣ ឆ្នាំដោយសារជំងឺរាតត្បាត COVID-19។
លោកស្រី Amelita បានឲ្យដឹងបន្ថែមថា មុនពេលជំងឺរាតត្បាតផ្ទុះឡើង វេទិកានេះត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យជាតិនៃប្រទេសឡាវ ក្នុងឆ្នាំ២០១៩។ សាកលវិទ្យាល័យឥណ្ឌូនេស៊ីបានរៀបចំវេទិកាវប្បធម៌យុវជនអាស៊ានលើកទី១២ និងអាស៊ាន+៣ លើកទី២ នៅខែកញ្ញា ឆ្នាំ២០១៤៕
បកប្រែដោយ Thanh Cong