ពិព័រណ៍នេះមានការចូលរួមពីភ្ញៀវជិត ២០០ នាក់មកពីប្រទេសវៀតណាម ឡាវ ថៃ កម្ពុជា និងតំណាងគណៈកម្មការ ស្ថាប័នពាក់ព័ន្ធនៃប្រទេសមីយ៉ាន់ម៉ា។

leftcenterrightdel
តំបន់ទន្លេមេគង្គ (រូបថត៖ vnanet.vn)

យោងតាមស្ថានទូតចិនប្រចាំមីយ៉ាន់ម៉ា ថ្លែងក្នុងព្រឹត្តិការណ៍នេះ លោក U Than Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា បានសង្កត់ធ្ងន់លើតួនាទីរបស់ LMC ក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃតំបន់និយាយរួម ក៏ដូចជាសម្រាប់ប្រជាជនមីយ៉ាន់ម៉ានិយាយដោយឡែក។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះមូលនិធិពិសេស LMC ដោយបានលើកឡើងពីសារៈសំខាន់នៃគោលការណ៍ LMC ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។

ភាគីចិនបានឲ្យដឹងថា ប្រទេសជាសមាជិកទាំងប្រាំមួយបានសហការប្រកបដោយប្រសិទ្ធភាពលើសសរស្តម្ភចំនួនបីគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ច-ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរសង្គម ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ទីក្រុងប៉េកាំងក៏ជឿជាក់ថា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសសមាជិក LMC ចំនួនប្រាំមួយនឹងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់តំបន់៕

បកប្រែដោយ Thuy Anh