នៅក្នុងជំនួបនេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្តែងនូវការព្រួយបារម្ភរបស់វៀតណាមចំពោះស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសវិបត្តិមនុស្សធម៌ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ស្ត្រី និងកុមារ។ ក្នុងបរិបទនោះ វៀតណាមបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធទាំងអស់ត្រូវគ្រប់គ្រង បញ្ឈប់អំពើហិង្សា និងចាប់ផ្តើមកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបរិយាប័ន្ន ដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិភាព និងនិរន្តរភាព ស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា។
វៀតណាមអំពាវនាវឲ្យភាគីទាំងអស់អនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវឯកភាព៥ចំណុច ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន ធានាឲ្យប្រជាជនទាំងអស់ទទួលបានជំនួយមនុស្សធម៌ សេវាកម្មសុខភាព និងអនុលោមតាមច្បាប់ស្ដីពីមនុស្សធម៌អន្តរជាតិ ជាពិសេសការការពារជនស៊ីវិល។ វៀតណាមគាំទ្រកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការសហប្រជាជាតិ និងអាស៊ាន ក្នុងការជំរុញការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។ វៀតណាមអំពាវនាវឲ្យសហគមន៍អន្តរជាតិជួយគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ជំរុញការសន្ទនា និងការផ្សះផ្សាដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់មីយ៉ាន់ម៉ា។ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត បានអះអាងថា ក្នុងនាមជាសមាជិកអាស៊ាន និងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន និងសហគមន៍អន្តរជាតិ ដើម្បីជួយគាំទ្រមីយ៉ាន់ម៉ាឆ្លងកាត់ការលំបាក ជំរុញការសន្ទនា ការយល់ដឹង ដោះស្រាយការខ្វែងគំនិត៕
បកប្រែដោយ Thuy Anh
Type the code from the image