សេចក្តីប្រកាសបានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការវាងទីក្រុងនិងទីក្រុង ក្នុងការទាញយកសក្តានុពលនៃគម្រោងសហប្រតិបត្តិការសម្រាប់គ្រប់ភាគី និងដៃគូគាំទ្ររៀងៗខ្លួន ក៏ដូចជាភាពចាំបាច់ត្រូវកសាងទីក្រុងដែលមានភាពធន់ និរន្តរភាព និងឆ្លាតវៃជាងមុន ដែលមិនត្រឹមតែមានលទ្ធភាពស្តារឡើងវិញ និងត្រៀមរៀបចំសម្រាប់ភាពតក់ស្លុតដែលមិននឹកស្មានដល់ទេ ថែមទាំងជាទីក្រុងដែលមានលក្ខណៈច្នៃប្រឌិត និងមានមេត្រីភាពបរិស្ថាន ក្នុងបរិបទបណ្តាខឿនសេដ្ឋកិច្ចងើបឡើងវិញក្រោយពីជំងឺរាតត្បាត Covid-19 និងការប្រែប្រួលអាកាសធាតុ។ល។

leftcenterrightdel
ផ្លូវក្នុងរាជធានីភ្នំពេញ (រូបថត៖ AFP/vnanet.vn)

អភិបាលក្រុងទាំងឡាយបានឯកភាពគ្នាបង្កើនការប្តេជ្ញាចិត្តឆ្ពោះទៅសហគមន៍ដ៏ឆ្លាតវៃ មានភាពធន់ និងនិរន្តរភាព ដែលមានលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និរន្តរភាពជាមួយបរិស្ថាន និងមានទំនួលខុសត្រូវជាមួយសង្គម តាមរយៈការអនុវត្តយ៉ាងពេញលេញនូវគម្រោងសាកល្បង នៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន។ គម្រោងទាំងនេះនឹងផ្តោតលើពលរដ្ឋ សង្គម សុខភាព សុភមង្គល សុវត្ថិភាព សន្តិសុខ បរិស្ថានដែលមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងការផ្លាស់ថ្មី៕

បកប្រែដោយ Huyen Trang