leftcenterrightdel
លោកឯកអគ្គរដ្ឋទូតអាមេរិក Daniel Kritenbrink ទៅទស្សនកិច្ចនៅរោងចក្រនៅទីក្រុង  Hai Phong (រូបថត៖ vn.usembassy.gov)

នេះជាសកម្មភាពមួយនៃគម្រោងលើកកម្ពស់សមត្ថភាពតភ្ជាប់របស់សហគ្រាសធុនតូចនិងមធ្យម (LinkSME) និងខ្សែសកម្មភាពសេដ្ឋកិច្ចឌីជីថល ក្នុងក្របខ័ណ្ឌនៃការតភ្ជាប់អាមេរិក-អាស៊ាន។ សិក្ខាសាលាមានការចូលរួមពីតំណាងក្រសួង ស្ថាប័នរដ្ឋ សមាគមសហគ្រាស និងសហគមន៍ពាណិជ្ជកម្ម ជាង ២០០ នាក់។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយដោយផ្ទាល់ ហើយបកប្រែជាភាសាថៃ និងឥណ្ឌូនេស៊ី ដើម្បីចែករំលែកព័ត៌មានជាមួយសហគ្រាសធុនតូចនិងមធ្យមនៅតំបន់អាស៊ាន។

សិក្ខាសាលាត្រូវបានរៀបចំក្នុងបំណងជួយសហគ្រាសធុនតូចនិងមធ្យម កសាងនិងការពារម៉ាកយីហោ និងទ្រព្យសម្បត្តិឌីជីថល តាមដានផលិតផលដើម្បីចូលរួមប្រកបដោយចីរភាពនៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់និងពិភពលោក៕

បកប្រែដោយ Thuy Anh