leftcenterrightdel
ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក  Lim Sungnam (រូបថត៖ vnanet.vn)

វៀតណាមបានបំពេញការងារល្អ។ នេះគឺជាការអះអាងរបស់ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅអាស៊ាន លោក Lim Sungnam ក្នុងបទសម្ភាសន៍ សារព័ត៌មាន នៅទីក្រុងហ្សាការតាកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា។ លោកឯកអគ្គរដ្ឋទូត Lim Sungnam បានសង្កត់ធ្ងន់ថា វៀតណាមបានបំពេញការងាររបស់ខ្លួនយ៉ាងល្អប្រសើរ ហើយកិច្ចប្រជុំកំពូល កាលពីសប្តាហ៍មុនបានប្រព្រឹត្តិទៅ ប្រកបដោយជោគ ជ័យលើវិស័យទាំង ៣។ ទីមួយ អាស៊ានបានរួមជាមួយបណ្តាប្រទេសសន្ទនា និងសហគមន៍ក្នុងតំបន់អាចបញ្ជាក់ ពីការប្តេជ្ញាចិត្តសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩។ ទីពីរ អាស៊ានបានដាក់ចេញផែនការលម្អិតសម្រាប់ការស្តារសេដ្ឋកិច្ចក្រោយពីជំងឺកូវីដ ១៩ ដែលមានឈ្មោះថាក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន  (ACRF) ហើយមានការគាំទ្រយ៉ាងខ្លាំងពីសហគមន៍ក្នុងតំបន់។ ចុងក្រោយ គឺការចុះហត្ថលេខាលើ RCEP ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។ RCEP នឹងក្លាយជាក្របខ័ណ្ឌសំខាន់មួយសម្រាប់ការពង្រីកពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀតនៅក្នុងតំបន់និងទូទាំងពិភពលោក៕

តាម vovworld