leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានអះអាងថា ជាងពេលណាៗទាំងអស់ សមាជិក APEC ចាំបាច់ត្រូវលើកកំពស់ស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងពួតដៃគ្នាដើម្បីរួមចំណែកដល់ អាស៊ី - ប៉ាស៊ីហ្វិក  យកឈ្នះលើបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងបន្តដឹកនាំការស្តារសេដ្ឋកិច្ចឡើងវិញរបស់ពិភពលោក។ APEC ចាំបាច់ត្រូវបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួន ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគសេរី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចក្នុងតំបន់ និងកំណើនសេដ្ឋកិច្ច ផ្តោតសំខាន់លើប្រជាជន។ ជាពិសេស APEC ចាំបាច់ត្រូវនាំមុខគេក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី ផ្អែកលើច្បាប់ដែលប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយនឹងការកែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីធានានូវការបន្សាំនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ចំពោះការអភិវឌ្ឍយ៉ាងខ្លាំងនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៃទម្រង់សេដ្ឋកិច្ច និងការធ្វើអាជីវកម្ម។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ baochinhphu.vn)

AMM-31 បានអនុម័តលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីក្រសួងការបរទេស និងសេដ្ឋកិច្ច ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សមាជិក APEC ទាំង ២១  ដើម្បីបន្តពួតដៃគ្នាក្នុងការកសាងសហគមន៍អាស៊ី - ប៉ាស៊ីហ្វិក ដោយខ្លួនទីពឹងខ្លួន វិបុលភាព និងរក្សាតួនាទីរបស់ APEC ជាយន្តការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឈានមុខគេនៅក្នុងតំបន់ក្នុងទសវត្សរ៍ខាងមុខ៕

បកប្រែដោយ Huyen Trang