leftcenterrightdel
វៀតណាមធ្វើជាសហអធិបតីនៃកិច្ចប្រជុំរវាងគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍នៅអាស៊ាន និងតំណាងអង្គការសហប្រជាជាតិ

នៅកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការវិវត្តដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអង្គការសហប្រជាជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសកម្មភាពថែរក្សាសន្តិភាព ការដោះស្រាយគ្រោះមហន្តរាយធម្មជាតិ សមភាពយេនឌ័រ ការសមាហរណកម្មសេដ្ឋកិច្ច ការបង្រួមគម្លាតអភិវឌ្ឍន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព។ល។

ទន្ទឹមនឹងនោះ ប្រតិភូទាំងឡាយក៏បានពិភាក្សាអំពីវិធានការទប់ទល់នឹងជំងឺរាតត្បាត Covid-19 ក្នុងតំបន់ និងលើពិភពលោក។ អង្គការសហប្រជាជាតិបានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អាស៊ាននិយាយរួម និងរបស់វៀតណាមដែលជាប្រធានអាស៊ាន ឆ្នាំ ២០២០ និយាយដោយឡែក។

នាពេលខាងមុខ អាស៊ាន និងអង្គការសហប្រជាជាតិនឹងបន្តជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន - អង្គការ​សហប្រជាជាតិឲ្យកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Huyen Trang