leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh រួមជាមួយរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងកិច្ចប្រជុំពេញអង្គ AMM-52 កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ នៅទីក្រុងបាងកក ប្រទេសថៃ (រូបថត៖ dangcongsan.vn)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះនឹងប្រព្រឹត្តឡើងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៣, កិច្ចប្រជុំគណៈកម្មាធិការសន្ធិសញ្ញាតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ), កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៧, កិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសអាស៊ាន +១ (PMC) ជាមួយដៃគូសន្ទនាចំនួន ១០, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូក ៣ (APT) លើកទី ២១, កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជាន់ខ្ពស់អាស៊ីបូព៌ា (EAS) លើកទី១០, វេទិកាតំបន់អាស៊ាន (ARF) លើកទី ២៧, សម័យប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ានស្តីពីការអភិវឌ្ឍអនុតំបន់, កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីចំពោះសន្តិភាព និងសន្តិសុខប្រកបដោយចីរភាព និងកិច្ចសន្ទនារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស។ តំណាងប្រធានអាស៊ាន ២០២០ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh នឹងជាអធីបតីនៃកិច្ចប្រជុំទាំងនេះ៕

បកប្រែដោយ Huyen Trang