leftcenterrightdel
គណៈប្រតិភូនៃរដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមមហាសន្និបាត AIPA-41 (រូបថត៖ vov.vn)

AIPA 41 ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការទូតសភាដើម្បីសហគមន៍អាស៊ានស្អិតរមួតនិងការឆ្លើយតប”។ ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត កិច្ចប្រជុំជាច្រើនរបស់គណៈកម្មាធិការ AIPA នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីប្រធានរដ្ឋសភា និងប្រតិភូ។

ក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៧៧ ពោលគឺ ១០ ឆ្នាំបន្ទាប់ពីអាស៊ានត្រូវបានបង្កើតឡើង បន្ទាប់មកត្រូវបានដាក់ឈ្មោះថាអង្គការអន្តរសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPO)។ នៅក្នុងពិធីបិទ AIPO 27 ដែលប្រព្រឹត្តទៅនៅទីក្រុងសេប៊ូ (ប្រទេសហ្វីលីពីន) នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០០៦ អង្គការអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPO) បានប្តូរឈ្មោះជាក្រុមប្រឹក្សាអន្តរសភាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA)៕

បកប្រែដោយ Huyen Trang