សកម្មភាពនេះត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា ព្រមទាំងអបអរសាទរឆ្នាំប្រធានអាស៊ាន និងខួបលើកទី ២៥ ឆ្នាំដែលវៀតណាមក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។

leftcenterrightdel
វណ្ណកម្មរបស់វៀតណាមនៅពិព័រណ៍

ពិព័រណ៍នេះបានតាំងបង្ហាញនូវរូបថតចំនួន ២០០ សន្លឹកមកពីប្រទេសអាស៊ានចំនួន ១០ រួមមាន៖ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបូរី ថៃ និងវៀតណាម។

leftcenterrightdel
វណ្ណកម្មរបស់ឥណ្ឌូនេស៊ីនៅពិព័រណ៍

ការតាំងពិព័រណ៍នេះ ជាឱកាសមួយដើម្បីផ្សព្វផ្សាយអំពីទេសភាពធម្មជាតិ និងតម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសនីមួយៗដល់សាធារណជន។ ម៉្យាងទៀត នេះក៏ជាឱកាសមួយដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងភាពស្អិតរមួតក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលរួមចំណែកក្នុងការកសាងអាស៊ានប្រកបដោយសាមគ្គីភាព អភិវឌ្ឍន៍ សន្តិភាព និងវិបុលភាព៕

បកប្រែដោយ Huyen Trang