leftcenterrightdel
ករណីបំផ្ទុះគ្រាប់បែកបណ្តាលឱ្យមនុស្សជាច្រើនបានស្លាប់ និងត្រូវរងរបួស (រូបថត៖ hanoimoi.com.vn)

សេចក្តីថ្លែងការណ៍បញ្ជាក់យ៉ាងច្បាស់ថា រដ្ឋមន្ត្រីការបរទេសអាស៊ានថ្កោលទោសចំពោះការបំផ្ទុះគ្រាប់បែកនាថ្ងៃទី២៤ ខែសីហា នៅកោះ ហ្សូឡូ (Jolo) ដែលបណ្តាលឲ្យមនុស្សជាច្រើនបានស្លាប់ និងត្រូវរងរបួស។ រដ្ឋមន្ត្រីការបរទេសអាស៊ានបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនរដ្ឋាភិបាល និងប្រជាជនហ្វីលីពីន ពិសេសគឺក្រុមគ្រួសារនៃជនរងគ្រោះ ព្រមទាំងរំពឹងថា អ្នករងរបួសនឹងឆាប់ជាសះស្បើយ។ អាស៊ានបញ្ជាក់ពីសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជនហ្វីលីពីន ហើយគាំទ្ររដ្ឋាភិបាលហ្វីលីពីនក្នុងការដោះស្រាយករណីនេះ។ អាស៊ានក៏បញ្ជាក់សារជាថ្មីម្ដងទៀតលើកិច្ចសន្យាស្ដីពីការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម៕

បកប្រែដោយ Thuy Anh