នេះជាការវាយតម្លៃរបស់លោករដ្ឋមន្រ្តីការបរទេសឡាវ Saleumsay Kommasith ក្នុងសារជូនប្រជាជនឡាវក្នុងឱកាសរំលឹកខួបលើកទី៥៣ នៃទិវាបង្កើតអាស៊ាន និងរំលឹកខួបលើកទី២៣ នៃថ្ងៃប្រទេសឡាវចូលសមាគមអាស៊ាន។

leftcenterrightdel
លោករដ្ឋមន្រ្តីការបរទេសឡាវ Saleumsay Kommasith (រូបថត៖ vnanet.vn)

នៅក្នុងសារនេះ លោក Saleumsay Kommasith សង្កត់ធ្ងន់ថា អាស៊ានជាតំបន់សន្តិភាព និងស្ថិរភាពយូរអង្វែង ជាមួយនឹងសមិទ្ធិផលគួរឲ្យចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ប្រការនេះបានជួយឲ្យអាស៊ានធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងលើពិភពលោក រួមវិភាគទានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជនអាស៊ាន។ ឆ្នាំ២០២០ ទោះបីជាមានបញ្ហាប្រឈមជាច្រើនដោយគ្រោះមហន្តរាយធម្មជាតិ និងការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ក៏ប៉ុន្តែអាស៊ានបានពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្រោមប្រធានបទ  “ភាពស្អិតរមួតនិងការឆ្លើយតប” ដែលលើកឡើងដោយវៀតណាមដែលជាប្រធានអាស៊ានឆ្នាំ២០២០៕

បកប្រែដោយ Thuy Anh