ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជាអធិបតីនៃពិធីនេះ។ អញ្ជើញចូលរួមពិធីនៅមានវត្តមានតំណាងនៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា បណ្ដាឯកអគ្គរដ្ឋទូត ភារៈធារីនៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសដៃគូរបស់អាស៊ានប្រចាំនៅទីក្រុងហាណូយ។

leftcenterrightdel
ទង់អាស៊ានត្រូវបានបង្ហូតឡើង

ថ្លែងនៅពិធីបង្ហូតទង់អាស៊ានឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជាងពាក់កណ្ដាលសតវត្ស អាស៊ានបានបោះជំហានមួយដ៏វែងអន្លាយ។ ប្រទេសសមាជិកអាស៊ានទាំង១០ បាននាំតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាតំបន់មួយដែលអភិវឌ្ឍយ៉ាងស្វាហាប់។ លោកបានអះអាងថា ការវិវត្តថ្មីៗនៃបរិយាកាសភូមិសាស្ត្រយុទ្ធសាស្ត្រក្នុងតំបន់ និងលើសកលលោក ក៏ដូចជាបញ្ហាសន្តិសុខក្រៅប្រពៃណីដែលកំពុងលេចចេញនោះ ទាមទារឲ្យអាស៊ានត្រូវរួមសាមគ្គីជាងពេលណាៗទាំងអស់ ដើម្បីអាចឆ្លើយតបដោយម្ចាស់ការនឹងបញ្ហាប្រឈម និងរក្សាតួនាទីមជ្ឈភាពក្នុងតំបន់។

លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានអះអាងថាទោះបីជា ត្រូវប្រឈមនឹងបញ្ហាជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមកដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែអាស៊ានបានត្រៀមរៀបចំផែនការស្ដារឡើងវិញគ្រប់ជ្រុងជ្រោយដើម្បីបន្តឈានទៅមុខយ៉ាងខ្លាំងក្លាក្រោយវិបត្តិនេះ។ “ខ្ញុំចង់សង្កត់ធ្ងន់ថា អនាគតរបស់អាស៊ានពិតជាភ្លឺស្វាងណាស់។ ដោយបាវចនា “ត្រិះរិះរបស់សហគមន៍ សកម្មភាពរបស់សហគមន៍” វៀតណាមនឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ានដទៃ ក៏ដូចជាប្រទេសដៃគូ និងសហគមន៍អន្តរជាតិ ដើម្បីកសាងសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព និងខ្លួនទីពឹងខ្លួន”៕

បកប្រែដោយ Huyen Trang