កិច្ចប្រជុំនេះគឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍សហប្រតិបត្តិការលើវិស័យហិរញ្ញវត្ថុអាស៊ាន និងអាស៊ាន+៣ ដែលដឹកនាំដោយប្រទេសវៀតណាមនៅឆ្នាំនេះ។

leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Tran Xuan Ha និងទេសាភិបាលរងនៃធនាគារជាតិវៀតណាមលោកស្រី​ Nguyen Thi Hong អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយដៃគូជប៉ុន (រូបថត៖ គណៈកម្មការរៀបចំ)

ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ ទេសាភិបាលរងនៃធនាគាររបស់បណ្ដាប្រទេសអាស៊ាន ប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុនបានពិភាក្សាអំពីគំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុរបស់តំបន់។ អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលរងនៃធនាគារក៏មានកិច្ចប្រជុំពិសេសស្ដីពីវិធានការទប់ទល់នឹងផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ធ្វើបច្ចុប្បន្នភាពស្ថានភាព និងវាយតម្លៃចំពោះទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់។

លទ្ធផលរបស់កិច្ចប្រជុំត្រូវបានបញ្ជូនដល់កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលនៃធនាគារកណ្តាលដែលគ្រោងនឹងប្រព្រឹត្តទៅនាខែកញ្ញា ឆ្នាំនេះ៕

បកប្រែដោយ Thuy Anh