leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ានឆ្នាំ ២០២០ ថ្លែងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ (រូបថតឧទាហរណ៍៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ថា ប្រធានអាស៊ានឆ្នាំ ២០២០ មិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងអនុវត្តរាល់គំនិតផ្តួចផ្តើម របស់អាស៊ានក្នុងការបង្កើតតំបន់មួយប្រកបដោយវិបុលភាព ទន្ទឹមជាមួយនឹងការបន្តរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ទៀតផង។

លោកឯកអគ្គរដ្ឋទូត Ade បានវាយតម្លៃថា ការចូលរួមចំណែករបស់វៀតណាមក្រោយរយៈពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាន (២៨ កក្កដា ១៩៩៥ /  ២៨ កក្កដា ២០២០) បានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់។ ក្រៅពីនេះ វៀតណាមក៏ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូខាងក្រៅ។

យោងតាមលោកឯកអគ្គរដ្ឋទូត Ade ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ វៀតណាមចាំបាច់ត្រូវបន្តជំរុញការអភិវឌ្ឍរបស់សមាគម ក្នុងនោះមានការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) ដោយហេតុនេះ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវតួនាទីមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាសារៈសំខាន់នៃដំណើរការកសាងសហគមន៍អាស៊ានសម្រាប់តំបន់នេះ៕

បកប្រែដោយ Thanh Cong