អាស៊ាន ២០២០៖ កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់អាស៊ានតាមប្រព័ន្ធវីដេអូ
កប.អនឡាញ - នាព្រឹកថ្ងៃទី១៨ ខែឧសភា បានប្រព្រឹត្ដទៅកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) តាមប្រព័ន្ធវីដេអូ។ លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមនិងជាប្រធាន SOM អាស៊ានរបស់វៀតណាមបានចូលរួមកិច្ចប្រជុំក្នុងតួនាទីជាប្រធានអាស៊ាន ២០២០។
    |
 |
លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម (រូបថត៖ vov.vn) |
ថ្លែងនៅឯកិច្ចប្រជុំ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម បានធ្វើបច្ចុប្បន្នភាពនៃការអនុវត្តការងារបន្ទាប់ពីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងអាស៊ានបូក ៣ (ចិន ជប៉ុន និងកូរ៉េខាងត្បូង) ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីថ្ងៃទី ១៤ មេសា ២០២០ កន្លងមក) ព្រមទាំងស្នើឲ្យបណ្តាប្រទេសអាស៊ាននិងលេខាធិការដ្ឋានអាស៊ានផ្ដោតទៅលើការអនុវត្តការងារអាទិភាពក្នុងឆ្នាំអាស៊ាន ២០២០ រួមទាំងលទ្ធផលដែលត្រូវបញ្ចប់ឆាប់ៗមុនពេលប្រព្រឹត្ដទៅកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ នាខែសីហា ២០២០ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នាខែ វិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។
នៅឯកិច្ចប្រជុំ ប្រទេសអាស៊ានបានវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមក្នុងឆ្នាំ ២០២០ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ក្នុងស្មារតី “ការតភ្ជាប់និងបន្ស៊ាំដោយម្ចាស់ការ” ជាពិសេសគឺអនុវត្ដប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងបញ្ជាក់ពីការគាំទ្រចំពោះលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ាន និងអាស៊ានបូក ៣ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដែលស្នើដោយប្រទេសវៀតណាម។
ប្រទេសអាស៊ានក៏បានកត់សម្គាល់ជាវិជ្ជមាននូវដំណើរការអនុវត្តការងារអាទិភាពនៅឆ្នាំ២០២០ និងការប្ដេជ្ញាចិត្ដបន្ដសហការជាមួយ វៀតណាម អនុវត្ដការងារអាទិភាពដោយយោងទៅតាមកាលបរិចេ្ឆទដែលបានដាក់ចេញផងដែរ៕
បកប្រែដោយ Pham Diep