ជប៉ុនលើកទឹកចិត្តឱ្យសហគ្រាសផ្លាស់ប្តូរសកម្មភាពផលិតកម្មទៅកាន់តំបន់អាស៊ីអាគ្នេយ៍
ប្រទេសជប៉ុននឹងចាប់ផ្តើមកម្មវិធីផ្តល់ជំនួយឧបត្ថម្ភ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតក្នុងស្រុក ផ្លាស់ប្តូរមូលដ្ឋានផលិតកម្មនៅក្រៅប្រទេសរបស់ប្រទេសនេះទៅកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងបរិបទដែលការឆ្លងជំងឺ COVID-19 បានបង្កការអាក់រអួលជាច្រើនដល់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនទាំងនេះ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសចិន។