leftcenterrightdel
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់គណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន (រូបថត៖ vov.vn)

នៅក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានជូនដំណឹងអំពីលទ្ធផលជាវិជ្ជមានក្នុងការអនុវត្តវិធានការបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19 របស់រដ្ឋាភិបាលវៀតណាមក្នុងរយៈពេលកន្លងមក។ លោកបានអះអាងថា គោលនយោបាយនេះត្រូវបានដឹកនាំដោយលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវភារកិច្ចបង្ការ និងទប់ទល់នឹងរោគរាតត្បាត Covid-19 ហើយបើកឡើងវិញសេដ្ឋកិច្ចជាបណ្តើរៗ ព្រមទាំងចែករំលែកព័ត៌មានអំពីឧបករណ៍ធ្វើតេស្តរកវីរុស Covid-19 ដែលផលិតដោយប្រទេសវៀតណាម។

ប្រតិភូទាំងឡាយបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមបានបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ក្នុងប្រទេសផង ហើយបានផ្តល់ជូនបណ្តាប្រទេសអាស៊ាននូវសម្ភារៈ ឧបករណ៍វេជ្ជសាស្រ្ត ដើម្បីជំនះលើគ្រាលំបាកនេះផង៕

បកប្រែដោយ Huyen Trang