ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី ១៣ ខែមេសា លោក Deng Xi Jun បានអះអាងថា យន្តការសហប្រតិបត្តិការអាស៊ាន+៣ បានពង្រីកប្រសិទ្ធិភាពចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ហើយការដែលប្រទេសនានា បានសម្របសម្រួលគ្នាក្នុងការចាត់វិធានការទប់ស្កាត់ជម្ងឺរាតត្បាតនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព និងភាពជាអ្នកជិតខាងល្អ ជិតសិ្នទនឹងគ្នាផងដែរ។

leftcenterrightdel
អ្នកដំណើរពាក់ម៉ាស់ការពារជំងឺ COVID-19 នៅអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី (រូបថត៖ vnanet.vn)

លោក Deng Xi Jun បានវាយតម្លៃទៀតថា នេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូក ៣ លើកដំបូង ដើម្បីពិភាក្សាអំពីការទប់ស្កាត់របស់តំបន់អាស៊ីបូព៌ាចំពោះមុខជំងឺរាតត្បាតសកល Covid-19 ក៏ជាកិច្ចប្រជុំពិសេសជាលើកដំបូងរវាងបណ្តាថ្នាក់ដឹកនាំអាស៊ានបូក ៣ ចាប់តាំងពីយន្តការសហប្រតិបត្តិការត្រូវបានបង្កើតឡើង។ ប្រទេសចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល និងវិធានការទាក់ទងនឹងពាណិជ្ជកម្ម ដើម្បីបំពេញពេញលេញតាមការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិនផងដែរ៕

តាម vovworld.vn