leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ congthuong.vn)

យោងតាមលោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានឱ្យដឹងថា ការចរចាពាណិជ្ជកម្មនឹងប្រព្រឹត្តទៅតាមអ៊ិនធឺណេតដោយសារជំងឺរាតត្បាត Covid-19។ កិច្ចប្រជុំនៃគណៈកម្មាធិការចរចាពាណិជ្ជកម្ម RCEP លើកទី ២៩ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនានៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏នឹងត្រូវធ្វើឡើងតាមអ៊ិនធឺណេតផងដែរ។

RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងដៃគូសន្ទនាចំនួន ៦ រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ កិច្ចចរចា RCEP បានចាប់ផ្តើមនៅចុងឆ្នាំ ២០១២ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ នៅទីក្រុងភ្នំពេញប្រទេសកម្ពុជា៕

បកប្រែដោយ Huyen Trang