leftcenterrightdel
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov (រូបថត៖ VNA)

ក្នុងសេចក្តីប្រកាសនាថ្ងៃទី ២៨ មីនា វិមានក្រឹមឡាំងបានប្រកាសថា រុស្ស៊ីនឹងបន្តជំរុញការស៊ើបអង្កេតអន្តរជាតិអំពីការផ្ទុះនៅលើបំពង់បង្ហូរ Nord Stream ១ និង ២ នៅសមុទ្របាល់ទិកកាលពីឆ្នាំមុន។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីសោកស្តាយអំពីការដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនបានអនុម័តលើសេចក្ដីសម្រេចចិត្ត ដែលត្រូវបានរុស្ស៊ី និងចិនលើកសំណើអំពីការស៊ើបអង្កេតអន្តរជាតិចំពោះការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តខិតខំប្រឹងប្រែងដើម្បីបើកការស៊ើបអង្កេតអន្តរជាតិអំពីឧប្បត្តិហេតុនេះ។

នាថ្ងៃដដែល ក្រសួងការបរទេសចិនបានវាយតម្លៃលើការខិតខំប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូសំដៅចលនាដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើឲ្យបើកការស៊ើបអង្កេតឯករាជ្យលើការផ្ទុះនេះគឺជាជម្រើសដ៏សំខាន់ក្នុងដំណើរការស្វែងរកការពិតផងដែរ៕

តាម vovworld.vn