ក្នុងកំឡុងឆ្នាំ ២០២១-២០២៥ កម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្របានឈានចូលដំណាក់កាលថ្មី គ្រួសារក្រីក្រកើនឡើងនៅទូទាំងប្រទេស ជាពិសេសចំនួនគ្រួសារក្រីក្រនៅក្នុងតំបន់ជនជាតិភាគតិច។ ជាមួយនឹងគោលដៅកាត់បន្ថយភាពក្រីក្រយ៉ាងឆាប់រហ័ស ខេត្តនិងក្រុងនៅតំបន់ដីសណ្តទន្លេ Cuu Long កំពុងឆ្លៀតយកធនធានទាំងអស់ដើម្បីជួយប្រជាជនឱ្យរួចផុតពីភាពក្រីក្រ ដោយផ្តោតលើការឧបត្ថម្ភលំនៅដ្ឋានដើម្បីឱ្យពួកគេអាចនឹងចិត្ដក្នុងការផលិត និងរួចផុតពីភាពក្រីក្រ។

leftcenterrightdel
ពិធីបុណ្យ Kate របស់ជនជាតិចាម (រូបថត៖ Pandanus Resort)

ភូមិ Cham Chau Phong នៅទីក្រុង Tan Chau គឺជាភូមិចាមធំជាងគេក្នុងចំណោមភូមិចាមចំនួន ៩ ក្នុងខេត្ត An Giang ដែលមានគ្រួសារជាង ៥០០ គ្រួសារ។ នាពេលថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត មនុស្សជាច្រើនត្រឡប់មកមូលដ្ឋានដែលនាំឱ្យមានការខ្វះខាតលំនៅដ្ឋាន។ អាស្រ័យហេតុនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ Chau Phong បានអំពាវនាវឲ្យមានការរួមវិភាគទានរបស់សហគមន៍ដើម្បីជួយឧបត្ថម្ភការសាងសង់ផ្ទះ និងជួយប្រជាពលរដ្ឋជំនះការលំបាក។ ដូចករណីលោក Mohamad Ali ក្រោយត្រឡប់មកពីទីក្រុងហូជីមិញវិញ លោកត្រូវស្នាក់នៅផ្ទះពូបង្កើត។ ទាំងប្តីប្រពន្ធអត់ការងារធ្វើ ហើយគ្មានដីផលិតកម្ម ដូច្នេះ ប្ដីប្រពន្ធត្រូវទៅធ្វើការស៊ីឈ្នួលដើម្បីចិញ្ចឹមកូនដែលកំពុងក្នុងវ័យសិក្សា។ ដោយមើលឃើញពីការលំបាករបស់គាត់ គណៈតំណាងសហគមន៍ឥស្លាមចាមក្នុងខេត្ត An Giang បានអំពាវនាវឲ្យសប្បុរសជននិងអ្នកជិតខាងក្នុងភូមិជួយឧបត្ថម្ភគ្រួសារគាត់សាងសង់ផ្ទះ។ លោក Mohamad Ali បានឲ្យដឹងថា “នៅពេលដែលទទួលបានព័ត៌មានថា គ្រួសារខ្ញុំត្រូវបានជួយឧបត្ថម្ភសាងសង់ផ្ទះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់"។

ដើម្បីជួយប្រជាពលរដ្ឋមានកន្លែងស្នាក់នៅប្រកបដោយស្ថិរភាព នៅឆ្នាំ២០២២ គណៈតំណាងសហគមន៍ឥស្លាមចាមខេត្ត An Giang បានចលនាសប្បុរសជនគាំទ្រ និងរៃអង្គាសសាងសង់លំនៅដ្ឋានចំនួន ៨ ខ្នង ដើម្បីប្រគល់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។ ការរួមវិភាគទានរបស់គណៈតំណាងសហគមន៍ឥស្លាមចាមនៅខេត្ត An Giang បានបង្កើនទំនុកចិត្ត និងលើកទឹកចិត្តជួយប្រជាពលរដ្ឋកែលំអជីវភាពរស់នៅ។

រីឯខេត្ត Tra Vinh ឆ្នាំ២០២២ គណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់បានអំពាវនាវឲ្យអង្គភាព បុគ្គល អាជីវកម្ម និងគ្រឹះស្ថានសាសនាឧបត្ថម្ភថវិកាជាង ១២ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភគ្រួសារក្រីក្រ ដែលក្នុងនោះភាគច្រើនជាសាងសង់លំនៅដ្ឋានមហាសាមគ្គី និងផ្ទះមេត្ដាធម៌ជូនគ្រួសារក្រីក្រដែលគ្មានលំនៅដ្ឋាន។ ក្រៅពីស្ថាប័ន និងអង្គការមហាជន សមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិគ្រប់លំដាប់ថ្នាក់ខេត្ត Tra Vinh ក៏បានចូលរួមយ៉ាងសកម្មក្នុងការថែទាំគ្រួសារក្រីក្រ រួមទាំងការជួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី និងផ្ទះមេត្តាធម៌ដើម្បីជួយពុទ្ធបរិស័ទមានកន្លែងស្នាក់នៅប្រកបដោយស្ថិរភាពផង​ដែរ។

នៅតំបន់ដាច់ស្រយាល ជាមូលដ្ឋានដែលប្រជាពលរដ្ឋខ្មែរនៅមានការលំបាក ព្រះសង្ឃជាសមាជិកសមាគមព្រះសង្ឃស្នេហាជាតិខេត្ត Tra Vinh ក៏បានរួមចំណែកជួយប្រជាពលរដ្ឋមានកន្លែងស្នាក់នៅដែរ។ ឧទាហរណ៍៖ វត្ដ Phno Om Pung (ឃុំ Tan Hiep ស្រុក Tra Cu) ពីឆ្នាំ ២០២០ ដល់បច្ចុប្បន្ននេះបានសាងសង់ផ្ទះមេត្ដាធម៌ និងផ្ទះមហាសាមគ្គីចំនួន ៧០ ខ្នង ជូនគ្រួសារដែលគ្មានកន្លែងស្នាក់នៅ។ ការសាងសង់ផ្ទះមហាសាមគ្គី និងផ្ទះមេត្តាធម៌នីមួយៗជូនគ្រួសារក្រីក្រ និងគ្រួសារជន​ជាតិ​ភាគតិចដែលគ្មានផ្ទះស្នាក់នៅ សំដៅជួយឱ្យប្រជាពលរដ្ឋក្នុងការលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរឡើង រួមចំណែកក្នុងការអនុវត្ដដោយជោគជ័យនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long៕

បកប្រែដោយ Pham Diep