សហគមន៍អន្តរជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរី
បណ្តាប្រទេសអារ៉ាប់ និងប្រទេសលោកខាងលិចមួយចំនួននៅថ្ងៃទី២៤ មីនា បានអំពាវនាវឱ្យមានបទឈប់បាញ់នៅទូទាំងប្រទេសស៊ីរី ដើម្បីជួយសម្រួលដល់ការទទួលជំនួយមនុស្សធម៌សម្រាប់ប្រជាជនស៊ីរីទាំងអស់ ជាពិសេសជនរងគ្រោះដោយការរញ្ជួយដីដ៏គួរឱ្យភ័យខ្លាចកាលពីថ្ងៃទី ៦ កុម្ភៈកន្លងទៅ។