leftcenterrightdel
គ្រូពេទ្យពិនិត្យអ្នកជំងឺរបេងម្នាក់ (រូបថត៖ vnanet.vn)

ទិវាពិភពលោកកម្ចាត់​រោគរបេងឆ្នាំនេះមានប្រធានបទ "មែនហើយ!យើងអាចបញ្ចប់ជំងឺរបេងបាន!"។ គំនិតផ្តួចផ្តើមបើកទូលាយស្តីពីជំងឺរបេងត្រូវបានបង្កើតឡើងដោយផ្អែកលើវឌ្ឍនភាពដែលសម្រេចបាន និងបទពិសោធន៍ក្នុងដំណាក់កាល ២០១៨ - ២០២២ សំដៅពង្រីកទ្រង់ទ្រាយនៃការផ្គត់ផ្គង់សេវាកម្មថែទាំសុខភាពប្រកបដោយគុណភាពដល់អ្នកជំងឺរបេង តាមរយៈការធ្វើរោគវិនិច្ឆ័យឆាប់រហ័សដោយសមភាព បង្កើនលទ្ធភាពទទួលបានការគាំពារសង្គម និងការច្នៃប្រឌិតផ្សេងៗទៀត។ គំនិតផ្តួចផ្តើមនេះ គូសបញ្ជាក់ពីតម្រូវការបន្ទាន់ ចំបាច់ត្រូវបង្កើនការវិនិយោគទាំងក្នុងស្រុក និងអន្តរជាតិលើសេវាកម្ម ការស្រាវជ្រាវ និងការផ្លាស់ប្តូរថ្មីចំពោះជំងឺរបេង ជាពិសេសក្នុងការអភិវឌ្ឍវ៉ាក់សាំងថ្មី។

យោងតាមការធ្វើស្ថិតិ ជំងឺរបេងនៅតែជាឃាតករឆ្លងរាលដាល់ឈានមុខគេរបស់ពិភពលោក ដែលបណ្តាលឲ្យមានករណីស្លាប់ចំនួន ១.៦ លាននាក់ ជារៀងរាល់ឆ្នាំ និងប៉ះពាល់ដល់មនុស្សរាប់លាននាក់ទៀតផង៕

តាម vovworld.vn