leftcenterrightdel
សហរដ្ឋអាមេរិកផ្ទេរបច្ចេកវិទ្យាប្រព្រឹត្ដិកម្មទឹកស្អាតដល់វៀតណាម

បច្ចេកវិទ្យាប្រព្រឹត្តកម្មទឹករបស់ ZwitterCo ប្រើប្រាស់ភ្នាស់តម្រង  nano ដើម្បីប្រែក្លាយទឹកកខ្វក់ឧស្សាហកម្មទៅជាទឹកសុទ្ធ។ ភ្នាស់តម្រង  nano  ធម្មតាប្រើពេលពី ៦ ខែទៅមួយឆ្នាំ ខណៈពេលដែលភ្នាស់តម្រង nano  ជំនាន់ថ្មីរបស់ ZwitterCo អាចប្រើប្រាស់ក្នុងរយៈពេល ១០ ឆ្នាំ។ ជាពិសេស បច្ចេកវិទ្យានេះសមស្របទៅនឹងភូមិសាស្រ្តតំបន់កោះសមុទ្រ ប្រែក្លាយទឹកអំបិលទៅជាទឹកសាប។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ក៏បានប្រព្រឹត្ដទៅពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិជួយធុរកិច្ចថ្មី នវានុវត្តន៍និងអង្គភាពដើម្បីជំរុញពាណិជ្ជកម្មនៃគម្រោងបច្ចេកវិទ្យានៅវៀតណាម៕

បកប្រែដោយ Pham Diep