leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Nguyen Van Duc ប្រធានស្នងការឃោសនា

អញ្ជើញចូលរួមសន្និសីទនេះ ប្រតិភូបានឧទ្ទេសនាមអំពីប្រធានបទចំនួន៣ រួមមាន៖ ស្ថានភាពបច្ចុប្បន្ននៅសមុទ្រខាងកើត លទ្ធផលនៃកិច្ចការពារអធិបតេយ្យភាពសមុទ្រ និងកោះក្នុងរយៈពេល ៦ ខែដើមឆ្នាំ២០២៣ និងទិសដៅ និងភារកិច្ចនាពេលខាងមុខ លទ្ធផលសំខាន់ៗមួយចំនួនបន្ទាប់ពីប្រតិបត្តិការរយៈពេល ៥ ឆ្នាំ នៃ"មូលនិធិសម្រាប់សមុទ្រ និងកោះរបស់វៀតណាម" និងទិសដៅ និងភារកិច្ចសម្រាប់ឆ្នាំបន្តបន្ទាប់ បញ្ហាដកកាតលឿងរបស់សហភាពអឺរ៉ុបចំពោះគ្រឿងសមុទ្ររបស់វៀតណាម លទ្ធផលសំខាន់ នៃកម្មវិធី “កងឆ្មាំសមុទ្ររួមដំណើរជាមួយអ្នកនេសាទ”។ ទាំងនេះគឺជាខ្លឹមសារសំខាន់ និងជាក់ស្តែង ដើម្បីជួយអ្នករាយការណ៍គ្រប់លំដាប់ថ្នាក់ក្នុងជួរកងទ័ព បង្កើនប្រសិទ្ធភាពនៃការឃោសនាអំពីអធិបតេយ្យភាពសមុទ្រ និងកោះរបស់មាតុប្រទេស៕

បកប្រែដោយ Duy Hoan