ចម្លើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងសេចក្តីណែនាំលេខ ១៦៨៤/HD-BVHTTDL ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ណែនាំការអនុវត្តគម្រោង “អភិរក្ស និងលើកកំពស់តម្លៃវប្បធម៌ ប្រពៃណីល្អរបស់ជនជាតិភាគតិច ដែលទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍” ក្រោមកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ (កម្មវិធីលេខ ១៧១៩) ដូចតទៅ៖

leftcenterrightdel
រូបថតឧទាហរណ៍ (hanoimoi.vn)

- សិប្បករ ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានកិត្យានុភាព និងជនជាតិភាគតិច;

- សហគមន៍លំនៅដ្ឋាននៃគោលដៅទេសចរណ៍នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ;

- កម្មាភិបាល និងនិយោជកដែលធ្វើការងារក្នុងវិស័យវប្បធម៌ កីឡា ទេសចរណ៍ និងផ្នែកពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន។

- អង្គភាព គ្រួសារអាជីវកម្ម និងអង្គភាពអាជីវកម្មទេសចរណ៍នៅក្នុងមូលដ្ឋាន។

* មិត្តអ្នកអាន Vi Thai Ha នៅឃុំ Binh Son ស្រុក Anh Son ខេត្ត Nghe An បានសួរថា៖ តើតម្រូវការសម្រាប់ផលិតផលព័ត៌មានការបរទេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងការអនុវត្តកម្មវិធីលេខ ១៧១៩ ត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរបានកំណត់ក្នុងមាត្រា ១  ប្រការ៥ នៃសារាចរណែនាំលេខ ០៣/២០២៣/TT-BTTTT របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍ ដែលដឹកនាំការអនុវត្តខ្លឹមសារមួយចំនួនស្តីពីព័ត៌មាន និងសារគមនាគមន៍ ក្នុងអនុគម្រោងទី១ និងអនុគម្រោងទី២ របស់គម្រោងទី ១០ នៃកម្មវិធីលេខ ១៧១៩ ដូចខាងក្រោម៖

ក) ផលិតផលព័ត៌មានការបរទេសត្រូវតែមានខ្លឹមសារស្របតាមគោលការណ៍ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ; ផ្សារភ្ជាប់ជាមួយការអនុវត្តភារកិច្ចព័ត៌មានការបរទេសនៅតំបន់ព្រំដែន ជាមួយនឹងខ្លឹមសារសំខាន់ ស៊ីជម្រៅ សារៈសំខាន់ជាក់ស្តែង និងយូរអង្វែង និងតម្លៃរីកសាយភាយ; ស្របតាមស្ថានភាពជាក់ស្តែង និងលទ្ធភាពទទួលបានព័ត៌មានរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំជាប់ព្រំដែន។

ខ) ផ្តោតលើការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការផលិតផលិតផលព័ត៌មានការបរទេសដែលសមស្របទៅនឹងតម្រូវការនៃតំបន់ជាច្រើន ដែលអាចប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយព័ត៌មានការបរទេសនៅតំបន់ព្រំដែន។

គ) មិនត្រូវត្រួតស៊ីគ្នាជាមួយការអនុវត្តភារកិច្ចនៃកម្មវិធី និងគម្រោងផ្សេងទៀតដោយប្រើដើមទុនរបស់រដ្ឋ៕

បកប្រែដោយ Huyen Trang