សន្និសីទនេះមានប្រធានបទ "ពង្រីកតួនាទីឈានមុខរបស់យុវជនក្នុងការងារបរិវត្តកម្មឌីជីថលប្រទេសជាតិ"។ នេះគឺជាលើកទី២ ហើយដែលលោកនាយករដ្ឋមន្ត្រីបានជួបសន្ទនាជាមួយយុវជន ក្រោយពេលច្បាប់យុវជន (ឆ្នាំ២០២០) ត្រូវបានប្រកាស។ ក្នុងកិច្ចសន្ទនា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានាបានឆ្លើយសំណួររបស់យុវជនជុំវិញបញ្ហាដូចជា៖ កិច្ចការពារទិន្នន័យ និងសន្តិសុខតាមអ៊ីនធឺណិត ការងារធ្វើចំពោះការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត (AI) ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យយុវជនយកចិត្តទុកដាក់អនុវត្តន៍ចលនាចំនួនបី ក្នុងនោះមានការលើកកម្ពស់សមត្ថភាពព័ត៌មានវិទ្យា សិក្សារៀនភាសាបរទេស។ យោងតាមលោកនាយករដ្ឋមន្ត្រី រដ្ឋាភិបាលនឹងមានដំណោះស្រាយផ្លាស់ប្ដូរធ្វើពិពិធកម្មទីផ្សារការងារ បង្កើតការប្រកួតប្រជែង និងតម្រូវឱ្យមនុស្សគ្រប់រូបត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងនោះត្រូវតែបង្កើនជំនាញ សមត្ថភាព និងជំនាញអំពីបដិវត្តកម្មឌីជីថលសម្រាប់យុវជនជនបទ មានគោលនយោបាយអភិវឌ្ឍន៍បដិវត្តកម្មឌីជីថលនៅតំបន់ជនបទ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដឹកនាំសន្និសីទសំណេះសំណាល និងសន្ទនាជាមួយយុវជន (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យុវជនត្រូវតែជាកម្លាំងជូរមុខ ធ្វើជាម្ចាស់ការងារបដិវត្តកម្មឌីជីថល និងអភិវឌ្ឍន៍ឲ្យវៀតណាមក្លាយទៅជាប្រទេសឌីជីថលឲ្យបានឆាប់ៗ ព្រមទាំងស្នើឲ្យសម្ព័ន្ធយុវជន រួមជាមួយយុវជនវៀតណាមគ្រប់រូបពង្រីកតួនាទីត្រួសត្រាយក្នុងការអនុវត្តភារកិច្ចបដិវត្តកម្មឌីជីថលជាតិ។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា យុវជនវៀតណាមមាន “សេចក្តីប្រាថ្នាចំនួន ៦”៖ បំណងរួមវិភាគទាន លះបង់; បំណងប្រាថ្នាសិក្សារៀនសូត្រនិងហាត់ពត់លត់ដំខ្លួន; បំណងប្រាថ្នានវានុវត្តន៍; បំណងប្រាថ្នាដើម្បីចាប់ផ្តើមអាជីវកម្ម; បំណងប្រាថ្នាសមាហរណកម្ម និងការអភិវឌ្ឍ; បំណងប្រាថ្នាសាមគ្គីភាពនិងឈានឡើងផងដែរ៕

តាម vovworld.vn