នាពេលកន្លងមក អនុវត្តសេចក្ដីណែនាំរបស់ក្រសួងការពារប្រទេស និងផែនការរបស់អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជន​វៀត​ណាមស្តីពីការរៀបចំហ្វឹកហាត់ និងចូលរួមហ្វឹកហាត់ក្បួនព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien បញ្ជាការដ្ឋានកងឆ្មាំសមុទ្របានដឹកនាំស្ថាប័នមានសមត្ថកិច្ចសហការជាមួយអគ្គសេនាធិការដ្ឋាន និងយោធភូមិភាគទី ១ ជ្រើសរើសនាយទាហានចំនួន ១១៥ នាក់ និងរៀបចំហ្វឹកហាត់ដោយស្របតាមបទប្បញត្ដិនិងកម្មវិធីរបស់ថ្នាក់​លើ។

leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Le Quang Dao មេបញ្ជាការកងឆ្មាំសមុទ្រវៀតណាមលើកទឹកចិត្តកងកម្លាំងចូលរួមក្បួនព្យុហយាត្រា

បន្ទាប់ពីការហ្វឹកហាត់អស់រយៈពេលជាងមួយខែ យកជំនះលើលក្ខខណ្ឌអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដជួបការលំបាកខ្លាំង ប៉ុន្ដែកម្មាភិបាលនិងយុទ្ធជនបានលើកកម្ពស់ស្មារតីសាមគ្គីភាព ពុះពារជំនះការលំបាក និងប្តេជ្ញាហ្វឹកហាត់ និងបញ្ចប់ការហ្វឹកហាត់ប្រកបដោយគុណភាពក្នុងដំណាក់កាលទី១។

តាមរយៈការត្រួតពិនិត្យការហ្វឹកហាត់ក្បួនព្យុហយាត្រា លោកឧត្តមសេនីយ៍ត្រី Le Quang Dao បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលហ្វឹកហាត់របស់កងកម្លាំងចូលរួមក្បួនព្យុហយាត្រាក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu នាពេលកន្លងមក។

leftcenterrightdel
ក្រុមបេសកកម្មប្រគល់អំណោយលើកទឹកចិត្តកងកម្លាំងចូលរួមក្បួនព្យុហយាត្រា

ដើម្បីបន្តរក្សា និងលើកកម្ពស់លទ្ធផលនៃការហ្វឹកហាត់ លោកឧត្តមសេនីយ៍ត្រី Le Quang Dao ស្នើឱ្យកម្មាភិបាល និងកងកម្លាំងចូលរួមក្បួនព្យុហយាត្រាតែងតែលើកតម្កើងស្មារតីទំនួលខុសត្រូវ គោរពវិន័យនិងប្តេជ្ញាចិត្តក្នុងការហ្វឹកហាត់ដោយចាត់ទុក​នេះជាកិត្តិយស មោទនភាព និងទំនួលខុសត្រូវនយោបាយយ៉ាងធំធេងនៅពេលតំណាងឱ្យកងឆ្មាំសមុទ្រវៀតណាមចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu៕

បកប្រែដោយ Thanh Cong