ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានកំណត់ក្នុងប្រការទី ៥ "មុខសញ្ញានិងលក្ខខណ្ឌសម្រាប់ការបណ្តុះបណ្តាលកម្រិតមធ្យម  ឧត្តមសឹក្សា និងសកលវិទ្យាល័យ" អនុក្រឹត្យលេខ ១០១/២០១៧/ND-CP របស់រដ្ឋាភិបាលស្តីពីបំប៉ន់ និងបណ្តុះបណ្តាល កម្មាភិបាល មន្ត្រីរាជការ និងនិយោជិតជំនាញ ដូចតទៅ៖

leftcenterrightdel
រូបថតឧទាហរណ៍ (tapchicongsan.org.vn)

១. កម្មាភិបាល មន្ត្រីរាជការថ្នាក់ឃុំ ដែលជាជនជាតិភាគតិច ឬធ្វើការនៅឃុំតំបន់ភ្នំ តំបន់ព្រំដែន កោះសមុទ្រ តំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមលំបាកខ្លាំង និងត្រូវតែសន្យា បំពេញតួនាទី និងភារកិច្ចសាធារណៈ នៅទីភ្នាក់ងារ ឬអង្គភាព បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលយ៉ាងហោចណាស់ ២ ដងនៃពេលវេលាបណ្តុះបណ្តាល។

២. មុខសញ្ញាដែលបានបញ្ជាក់ក្នុងប្រការទី១ នៃមាត្រានេះ ត្រូវបានបញ្ជូនទៅសិក្សាក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការបរទេសដែលបានចុះហត្ថលេខា ឬចូលរួមក្នុងនាមរដ្ឋ និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្រៅពីបទប្បញ្ញត្តិផ្សេងទៀត ដែលបានបញ្ជាក់ក្នុងប្រការទី១ នៃមាត្រានេះ ត្រូវតែបំពេញតាមតម្រូវការផ្សេងទៀតនៃកម្មវិធីសហប្រតិបត្តិការ។

ដូច្នេះ ប្រសិនបើអ្នកចង់ត្រូវបានបញ្ជូនទៅបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ អ្នកត្រូវតែសន្យាធ្វើការនៅទីភ្នាក់ងារ ឬអង្គភាព បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលយ៉ាងហោចណាស់ ២ ដងនៃពេលវេលាបណ្តុះបណ្តាល៕

បកប្រែដោយ Huyen Trang