នាព្រឹកថ្ងៃទី២ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Dien Bien បានរៀបចំកិច្ចប្រជុំជាមួយតំណាងអង្គភាពផលិតកម្ម ធ្វើអាជីកម្មសេវាកម្មក្នុងតំបន់ ដើម្បីផ្លាស់ប្តូរដំណោះស្រាយ ធានាបាននូវលក្ខខណ្ឌល្អបំផុតសម្រាប់ភ្ញៀវទេសចរ និងប្រជាជន ក្នុងឱកាសខួបលើកទី៧០ ទិវាជ័យជំនះ Dien Bien Phu ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀតរបស់ខេត្ត។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

អង្គភាពនានាបានសម្តែងក្តីសង្ឃឹមថា គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋានគួរតែយកចិត្តទុកដាក់បន្ថែមទៀតលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មក្នុងការជ្រើសរើសធនធានពលករប្រកបដោយគុណភាព បង្កើតកន្លែងលក់ផលិតផលអំណោយ និងផលិតផល OCOP ។ ទន្ទឹមនឹងនោះសន្យាខិតខំប្រឹងប្រែងក្នុងការផ្តល់ទំនិញ និងសេវាកម្មគ្រប់គ្រាន់ ប្រកបដោយគុណភាព មានប្រភពដើមច្បាស់លាស់ ដាក់តារាងតម្លៃជាសាធារណៈ ក៏ដូចជាធានាបាននូវមធ្យោបាយដឹកជញ្ជូន អាស្រ័យលើនេះកសាង និងបង្កើតនូវអត្តសញ្ញាណទេសចរណ៍របស់ខេត្ត Dien Bien ស្របតាមបាវចនា "មេត្រីភាព សុវត្ថិភាព ស៊ីវិល័យ និងវិសេសវិសាល" ។

បកប្រែដោយ Duy Hoan