បច្ចុប្បន្ន ខេត្ត Cao Bang មានគ្រួសារក្រីក្រជាង ៣៧,៤០០ គ្រួសារ (ស្មើនឹងជិត ២៩%) គ្រួសារស្ទើរបន្ទាត់នៃភាពក្រីក្រជាង ១៩,០០០ គ្រួសារ (គិតជាជាង ១៤%)។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុវត្តចលនាពួតដៃគ្នាជួយប្រជាជនក្រីក្រ ខេត្ត Cao Bang បានចេញឯកសារជាច្រើន ដឹកនាំ និងដាក់ពង្រាយការអនុវត្តដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ហើយចាត់ទុកកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ជាកិច្ចការស្នូលនិងសំខាន់ក្នុងផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន។

ឆ្លើយតបចំពោះចលនារបស់ខេត្ត ស្ថាប័ន អង្គភាព និងមូលដ្ឋានក្នុងខេត្តបានរៀបចំ និងដាក់ពង្រាយការអនុវត្តដល់កម្មាភិបាល  បុគ្គលិក និយោជិតអំពីគោលបំណង អត្ថន័យនិងខ្លឹមសារនៃចលនាប្រឡងប្រណាំងដើម្បីជនក្រីក្រ ស្របតាមស្ថានភាពជាក់ស្តែងនៃតំបន់ និងអង្គភាពនីមួយៗ។ អាស្រ័យហេតុនេះ ចលនាប្រឡងប្រណាំងដើម្បីជនក្រីក្រ សម្រេចបានលទ្ធផលមួយចំនួនដូចជា៖ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cao Bang បានរៀបចំសកម្មភាពថែទាំជនក្រីក្រ អនុវត្តព្រមៗគ្នាពីខេត្តដល់មូលដ្ឋាន ដោយមានការសម្របសម្រួលពីប្រព័ន្ធនយោបាយទាំងមូល និងការឆ្លើយតបរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។ ចាប់ពីឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានសហការយ៉ាងសកម្មជាមួយអង្គការសមាជិកអនុវត្ត និងប្រមូលថវិកាបានជាង ៩៥ ពាន់លានដុង។ ពីថវិកាដែលកៀរគរបាន គណៈកម្មការមូលនិធិ "ដើម្បីជនក្រីក្រ" នៃខេត្ត Cao Bang បានសាងសង់ផ្ទះមហាសាមគ្គីចំនួន ១០៤១ ខ្នង; ផ្តល់អំណោយដល់ជនក្រីក្រ អ្នកជំងឺ និងសិស្សក្រីក្រចំនួន ៤៣០៨ នាក់; សម្របសម្រួលជាមួយសមាគមជនពិការ និងការពារសិទ្ធិកុមារក្នុងខេត្តដើម្បីអនុវត្តទម្រង់ចិញ្ចឹមពូជគោ ... ប្រគល់ទឹកប្រាក់ជាង ៥៤ ពាន់លានដុងដល់អ្នកជំងឺក្រីក្រដែលកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត។

leftcenterrightdel
ជ្រុងមួយនៃទីក្រុង Cao Bang (រូបថត៖ vnanet.vn)

លើសពីនេះ ខេត្ត Cao Bang ក៏បានអនុវត្តយ៉ាងល្អនូវគោលនយោបាយជួយឧបត្ថម្ភគ្រួសារក្រីក្រ និងគ្រួសារដែលជួបការលំបាក ដូចជាការផ្តល់កម្ចីអនុគ្រោះដល់គ្រួសារក្រីក្រជិត ២ ម៉ឺនគ្រួសារ គ្រួសារស្ទើរបន្ទាត់នៃភាពក្រីក្រ គ្រួសារទើបរួចផុតពីភាពក្រីក្រ និងសិស្ស និស្សិត; ផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជាង ៦៩០,០០០ ដល់គ្រួសារក្រីក្រ គ្រួសារស្ទើរបន្ទាត់នៃភាពក្រីក្រ ជនជាតិភាគតិចដែលរស់នៅក្នុងតំបន់សេដ្ឋកិច្ចសង្គមដ៏លំបាក។ល។

ជាមួយនឹងទង្វើជាក់ស្តែងទាំងនោះ ក្នុងរយៈពេលកន្លងមក ជារៀងរាល់ឆ្នាំ ខេត្ត Cao Bang មានគ្រួសារជាង ៥ ពាន់ រួចផុតពីភាពក្រីក្រ (អត្រាកាត់បន្ថយជាមធ្យមគឺ ៤.១% ក្នុងមួយឆ្នាំ)។ ទោះយ៉ាងណាក៏ដោយ ក្នុងដំណើរការអនុវត្តចលនាប្រឡងប្រណាំងដើម្បីជនក្រីក្រ ខេត្ត Cao Bang ក៏ជួបប្រទះនឹងការលំបាកមួយចំនួនដូចជា៖ នៅមានជនក្រីក្រមួយចំនួនដែលមិនធ្វើការយ៉ាងសកម្ម ហើយរង់ចាំនិងពឹងផ្អែកលើរដ្ឋ; ទំនៀមទំលាប់ និងការអនុវត្តផលិតកម្មនៃជនជាតិភាគតិចមួយចំនួនគឺហួសសម័យ និងមិនច្នៃប្រឌិត; ការកៀរគរធនធានក្នុងសហគមន៍ និងសង្គមដើម្បីថែទាំ និងជួយជនក្រីក្រនៅមានកម្រិតនៅឡើយ; សកម្មភាពថែទាំជនក្រីក្រត្រូវបានអនុវត្តមិនព្រមៗគ្នានៅមូលដ្ឋានទាំងឡាយ។ល។

ដើម្បីបន្តជំរុញចលនាប្រឡងប្រណាំងដើម្បីជនក្រីក្រ - មិនទុកនរណាម្នាក់ចោល ដោយហេតុនេះជួយគ្រួសារក្រីក្រ គ្រួសារស្ទើរបន្ទាត់នៃភាពក្រីក្រ និងជនជាតិភាគតិចរួចផុតពីភាពក្រីក្រ នាពេលខាងមុខ ខេត្ត Cao Bang ផ្តោតលើការអនុវត្ដចលនានេះទៅស្ថាប័នគ្រប់លំដាប់ថ្នាក់ និងប្រជាជនក្នុងខេត្ត ធ្វើឱ្យចលនាពិតជាក្លាយជាកម្លាំងចលករ រួមចំណែកក្នុងការអនុវត្តប្រកប​ដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ណែនាំ និងផ្សព្វផ្សាយទម្រង់ និងគំរូល្អស្តីពីការកាត់បន្ថយភាពក្រីក្រ ដើម្បីរីកសាយភាយ និងលើកសរសើរក្នុងប្រជាជននិងសហគមន៍៕

បកប្រែដោយ Huyen Trang