ជាពិសេស អនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គណៈកម្មាធិការប្រជាជនខេត្ត Bac Kan បានចេញឯកសារ និងដឹកនាំការអនុវត្តគោលការណ៍ និងគោលនយោបាយកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ស្ថាប័ន និងមូលដ្ឋាននានាក៏រៀបចំផែនការ និងចាត់តាំងបក្ខជន សាខាបក្ស អង្គការមហាជន ដើម្បីជួយដល់គ្រួសារក្រីក្រដោយផ្ទាល់។

នៅតាមភូមិ ក្រុមលំនៅដ្ឋាន ប្រជាជនបានរួបរួមជួយគ្នាកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចបន្តិចម្តងៗ ដោយមានទម្រង់ជួយឧបត្ថម្ភ និងបង្កើតការងារសម្រាប់អ្នកក្រីក្រ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងរក្សាលំនឹងជីវភាពរស់នៅ និងរួចផុតពីភាពក្រីក្រ។

ក្នុងដំណាក់កាល ២០២១-២០២៥ ខេត្ត Bac Kan ត្រូវបានផ្តល់ថវិកាជាង ៣០០០ ពាន់លានដុង ដើម្បីបំពេញគោលដៅរបស់ខេត្ត និងកម្មវិធីគោលដៅជាតិដែលបានកំណត់។ ខេត្ត Bac Kan បានបែងចែកដើមទុននេះដល់មូលដ្ឋាននានា ដើម្បីដាក់ពង្រាយនៅថ្នាក់មូលដ្ឋាន ដោយមានគោលដៅផ្តោតសំខាន់លើការទាញយកអត្ថប្រយោជន៍ និងសក្តានុពលនៃមូលដ្ឋាននីមួយៗ ឱ្យមានប្រសិទ្ធភាព ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ការពារសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព។ ជាពិសេស ខេត្តផ្តោតសំខាន់លើការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ខិតខំប្រឹងប្រែងបង្កើនប្រាក់ចំណូលជាមធ្យមរបស់ជនជាតិភាគតិចឲ្យបានជាង ២ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២០ ហើយអត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចជារៀងរាល់ឆ្នាំថយចុះជាង ៣% ក្នុងមួយឆ្នាំ ខិតខំធ្វើឱ្យឃុំ និងភូមិជាង ៤០% រួចផុតពីតំបន់លំបាកខ្លាំង។ល។

leftcenterrightdel
គ្រួសារនានាទទួលបានគោពូជដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៅខេត្ត Bac Kan

នៅស្រុក Bach Thong ក្នុងឆ្នាំ ២០២៣ ស្រុកត្រូវបានផ្តល់ថវិកាជិត ៦០ ពាន់លានដុងសម្រាប់គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចចំនួន ១០ នៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ បច្ចុប្បន្ននេះ ស្រុកកំពុងផ្តោតសំខាន់លើការលុបបំបាត់ការលំបាក និងឧបសគ្គក្នុងដំណើរការអនុវត្តគម្រោង និងលើកឡើងដំណោះស្រាយដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។ ជាពិសេស តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ ចលនាប្រឡងប្រណាំង និងទម្រង់អភិវឌ្ឍសេដ្ឋកិច្ច មានគំរូលេចធ្លោជាច្រើនក្នុងផលិតកម្ម និងការធ្វើអាជីវកម្មល្អ ដែលបង្កើតគំរូសេដ្ឋកិច្ចគ្រួសារ កសិដ្ឋានគ្រួសារកសិកម្ម និងក្រុមសហករណ៍តភ្ជាប់គ្នាក្នុងផលិតកម្ម ការកែច្នៃ និងការប្រើប្រាស់ផលិតផល ដែលនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ដល់គ្រួសារ។

ដើម្បីបន្តអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ គណៈកម្មាធិការបក្ស និងអាជ្ញាធរខេត្ត Bac Kan បានរៀបចំផែនការ និងដំណោះស្រាយក្នុងការប្រើប្រាស់ធនធានសម្រាប់ការកាត់បន្ថយភាពក្រីក្រ និង “ឃុំមួយ សង្កាត់មួយ ផលិតផលមួយ” សម្រេចបាននូវគោលដៅដែលបានកំណត់។ លើកទឹកចិត្តកសិករឱ្យវិនិយោគក្នុងការកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រៀបចំនិងអនុវត្តគោលនយោបាយ និងវិធានការជួយឧបត្ថម្ភការកាត់បន្ថយភាពក្រីក្រ និងគ្រួសារជិតបន្ទាត់ភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅ និងរួចផុតពីភាពក្រីក្រ។ ថ្នាក់ដឹកនាំខេត្តក៏បានបង្កើនវិធានការ និងគំនិតផ្តួចផ្តើមក្នុងការដឹកនាំអនុវត្តការឃោសនា ចលនាប្រជាពលរដ្ឋ និងធុរកិច្ចឱ្យចូលរួមក្នុងការជួយជនក្រីក្រ តភ្ជាប់ការកាត់បន្ថយភាពក្រីក្រជាមួយការកសាងជនបទថ្មីនៅតាមមូលដ្ឋាន៕

បកប្រែដោយ Huyen Trang