leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

ក្នុងដំណាក់កាលឆ្នាំ ២០១៥-២០២៣ បញ្ជាការដ្ឋានយោធាខេត្ត Son La បានសម្របសម្រួលដោះស្រាយគ្រាប់បែកចំនួន ១៤ គ្រាប់បានជោគជ័យនៅតំបន់នោះ។ ចំនួនគ្រាប់បែក គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់មានច្រើនប្រភេទ និងមានកម្រិតគ្រោះថ្នាក់ខ្ពស់។

នៅក្នុងសន្និសីទនេះ តំណាងទីភ្នាក់ងារ និងអង្គភាពនានាបានផ្តោតទៅលើការពិភាក្សាអំពីការកសាងផែនការ និងរៀបចំសកម្មភាពឃោសនាដែលរួមចំណែកលើកកម្ពស់ការយល់ដឹង និងជួយឱ្យប្រជាជនរស់នៅដោយសុវត្ថិភាពនៅក្នុងតំបន់ដែលជួបគ្រោះថ្នាក់ដោយសារគ្រាប់បែក និងគ្រាប់មីនក្រោយសង្គ្រាម ព្រមទាំងជម្នះផលវិបាកនៃគ្រាប់បែក គ្រាប់មីន ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផងដែរ៕

បកប្រែដោយ Pham Diep