នេះជាលទ្ធផល ក្នុងការស្ទង់មតិរបស់សមាគមធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (Eurocham)។

ដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត អ្នកជំនាញមកពីអង្គការអន្តរជាតិជឿជាក់ថា វៀតណាមត្រូវបន្តធ្វើកំណែទម្រង់រដ្ឋបាល ព្រមទាំងដកចេញនូវឧបសគ្គចំពោះការផ្តល់អាជ្ញាប័ណ្ណសម្រាប់គម្រោង។

leftcenterrightdel
រូបថតឧទាហរណ៍

ទន្ទឹមនឹងនោះ អ្នកជំនាញមកពីអង្គការអន្តរជាតិចាត់ទុកថា វៀតណាមគប្បីផ្តោតលើសេវាកម្មបន្ថែមតម្លៃ និងការបង្កើតលក្ខណៈអំណោយផលសម្រាប់ការចូលកាន់ទីផ្សារ និងការជួយគាំទ្របុគ្គលិក សេវាផ្នែកច្បាប់ និងសេវាគ្រប់គ្រង ឬគំនិតផ្តួចផ្តើមនិរន្តរភាព។

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ទុន FDI  ចូលក្នុងវៀតណាមសម្រេចបាន ១៥.៩១ ពាន់លានដុល្លារអាមេរិក កើនឡើង ២.២% ក្នុងរយៈពេលដូចគ្នានៅឆ្នាំនេះ។ គួរបញ្ជាក់ផងដែរថា នេះជាកម្រិតវិនិយោគខ្ពស់បំផុតបើធៀបនឹងរយៈពេលដូចគ្នាក្នុងរយៈពេល ៥ ឆ្នាំកន្លងមក។

ដូច្នេះហើយ ប្រសិនបើបរិបទដ៏លំបាកកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក រួមទាំងវៀតណាមផងនោះ ការងើបឡើងវិញនាពេលខាងមុខ ត្រូវបានគេព្យាករណ៍ថានឹងមានការរីកចំរើនក្នុងការទាក់ទាញ FDI ជាពិសេសក្នុងវិស័យកែច្នៃ និងផលិតកម្ម៕

បកប្រែដោយ Thanh Cong