ក្នុងសុន្ទរកថាបើក លោកស្រី Le Thi Tuyet Mai ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមអមអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការងារធ្វើ​សមរម្យ ព្រមទាំងរួមជាមួយដៃគូសង្គម និង ILO អនុវត្តគោលនយោបាយជាច្រើន ដែលជម្រុញបរិយាកាសការងារប្រកបដោយប្រសិទ្ធភាព ធានាបាននូវសិទ្ធិទាំងប្រជាពលករ និងសហគ្រាសដូចជាការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ និង​ការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបង្កើនប្រព័ន្ធសន្តិសុខសង្គម ជាពិសេសក្នុងបរិបទនៃស្ថានភាពការងារធ្វើកំពុងជួបការលំបាកដោយសារវិបត្តិសេដ្ឋកិច្ច និងការអាក់ខានខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកនាពេលថ្មីៗនេះ។ .

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai (ទីបួនពីឆ្វេង) និងវាគ្មិននៅឯកិច្ចពិភាក្សាអន្តរជាតិ

លោកស្រីឯកអគ្គរដ្ឋទូត Le Thi Tuyet Mai ក៏បានសង្កត់ធ្ងន់ផងដែរថា វៀតណាមវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយបច្ចេកទេសដែល ILO បានផ្តល់ឱ្យវៀតណាម ចាប់តាំងពីវៀតណាមបានចូលជាសមាជិក ILO ជាផ្លូវការក្នុងឆ្នាំ ១៩៩២ រួមទាំងការអនុវត្តកម្មវិធីអន្តរជាតិរបស់ ILO និងសន្និសីទស្តីពីការងារធ្វើសមរម្យ លើកទី ៤ ដំណាក់កាល ២០២២ -២០២៦ ដែលត្រូវបាន ILO និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច សហព័ន្ធពលករវៀតណាម សម្ព័ន្ធសហករណ៍​វៀតណាម និងសហព័ន្ធពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមចុះហត្ថលេខានៅខែមីនា ឆ្នាំ២០២៣។ ជាពិសេសការជ្រើសរើសវៀតណាមជាដៃគូអនុវត្តគម្រោងសាកល្បងស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់ការងារធ្វើសមរម្យក្នុងផ្នែកអេឡិចត្រូនិកក្នុងប្រទេសវៀតណាម ដែលដឹកនាំអនុវត្តដោយអគ្គនាយកដ្ឋានស្ថិតិវៀតណាម និងអ្នកជំនាញ ILO ។ គម្រោងនេះគឺជាផ្នែកមួយនៃគម្រោងស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់ការងារធ្វើសមរម្យរបស់ ILO ។

ទន្ទឹមនឹងនោះ តំណាង ILO បានឲ្យដឹងថា គម្រោងសាកល្បងនៅវៀតណាមមានសារៈសំខាន់ ដោយផ្តល់នូវមូលដ្ឋានទិន្នន័យជាក់ស្តែង ដើម្បីជួយអ្នក​តាក់តែងគោលនយោបាយឲ្យមានការមើលឃើញ និងការវាយតម្លៃត្រឹមត្រូវ ដោយហេតុនេះលើកកំពស់ប្រសិទ្ធភាពនៃការកសាង និងអនុវត្តគោលនយោបាយការងារធ្វើក្នុងផ្នែកអេឡិចត្រូនិច អាស្រ័យលើនេះ ពួកគេអាចយកទៅអនុវត្តនៅក្នុងវិស័យ និងប្រទេសផ្សេងទៀត ដើម្បីលើកកម្ពស់ការអនុវត្តគោលដៅការងារធ្វើសមរម្យចំពោះមនុស្សទាំងអស់គ្នាក្នុងប្រទេសជុំវិញពិភពលោក។

លើសពីនេះ តំណាង ILO ក៏បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរបស់វៀតណាម តួនាទីសកម្មរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម និងស្ថាប័ន អង្គភាពពាក់ព័ន្ធនានារបស់វៀតណាមក្នុងការអនុវត្តគម្រោង ហើយឲ្យដឹងថា លទ្ធផល​នៃគម្រោងនឹងជាមូលដ្ឋាន និងជាគំរូសម្រាប់ ILO ជម្រុញ​ការអនុវត្តយ៉ាងទូលំទូលាយនៃវិធីសាស្រ្តស្ថិតិថ្មីដ៏ទូលំទូលាយនៅក្នុងប្រទេស ដោយហេតុនេះជំរុញការអភិវឌ្ឍគោលនយោបាយដោយផ្អែកលើទិន្នន័យ និងភស្តុតាង ដើម្បីសម្រេចបាននូវគោលដៅនៃការងារធ្វើសមរម្យ និងការអភិវឌ្ឍប្រកបដោយចីរភាពជាសកល៕

បកប្រែដោយ Duy Hoan