ចម្លើយ៖ ប្រការទី ២ មាត្រាទី ៨ នៃច្បាប់ស្តីពីជំនឿ និងសាសនា ត្រូវបានចែងដូចខាងក្រោម៖

ជនបរទេសស្នាក់នៅស្របច្បាប់ក្នុងប្រទេសវៀតណាមមានសិទ្ធិ៖

ក) ចូលរួមសកម្មភាពសាសនា។

ខ) ប្រើប្រាស់ទីតាំងស្របច្បាប់សម្រាប់សកម្មភាពសាសនាប្រមូលផ្តុំ។

គ) អញ្ជើញអ្នកមុខ អ្នកការ អ្នកបួសជាជនជាតិវៀតណាម ធ្វើបុណ្យសាសនា និងអញ្ជើញអ្នកមុខ អ្នកការ អ្នកបួសជាជនជាតិបរទេសមកទេរសនា។

leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ឃ) ទៅបួសនៅគ្រឹះស្ថានសាសនា សិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលសាសនា ឬ ថ្នាក់បំប៉នផ្នែកសាសនារបស់អង្គការសាសនានៅវៀតណាម។

ឃ) នាំយកសៀវភៅសាសនាបោះពុម្ភ និងវត្ថុសាសនា ដើម្បីបម្រើតម្រូវការសាសនាស្របតាមបទប្បញ្ញត្តិច្បាប់វៀតណាម។

ដោយផ្អែកលើបទប្បញ្ញត្តិ និងច្បាប់បានអនុញ្ញាតឱ្យជនបរទេសស្នាក់នៅក្នុងប្រទេសវៀតណាមអាចនាំយកគម្ពីរសាសនាពីបរទេសចូលមកក្នុងប្រទេសវៀតណាម។ បន្ដែប្រការនេះត្រូវស្របតាមបទប្បញ្ញត្តិនៃច្បាប់វៀតណាម។

* មិត្តអ្នកអាន Tran Thu Ha នៅឃុំ Thanh Tung ស្រុក Thanh Chuong ខេត្ត Nghe An បានសួរថា៖ គោលនយោបាយជួយជួសជុលសំណង់  បន្ទប់រៀន អន្តេវាសិកដ្ឋាន ការទិញសំភារៈដើម្បីបំរើការបណ្ដុះបណ្ដាលគ្រឹះស្ថានអប់រំវិជ្ជាជីវៈនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០៣០ ត្រូវបានកំណត់យ៉ាងដូចម្ដេច?

ចម្លើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងប្រការ ១២ មាត្រា ២៣ នៃសារាចរលេខ 15/2022/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុដូចតទៅ៖

ក, ការទិញឧបករណ៍បណ្តុះបណ្តាល៖ ទីភ្នាក់ងារ និងអង្គភាពយោងទៅតាមវិមជ្ឈការរបស់មជ្ឈិម និងមូលដ្ឋានសម្រេចចិត្តទិញដោយស្របតាមបញ្ជីឧបករណ៍បណ្តុះបណ្តាល និងកម្មវិធីបណ្តុះបណ្តាលក្នុងក្របខ័ណ្ឌដែលបានប្រគល់;

ខ) ជួសជុលសំណង់មួយចំនួនរបស់គ្រឹះស្ថានអប់រំវិជ្ជាជីវៈ៖ កម្រិតគាំទ្រអតិបរមាស្មើនឹង ៣០% នៃដើមទុនអនុវត្តគម្រោង តាមការសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវលើសពី ៧ ពាន់លានដុង/ករណី៕

បកប្រែដោយ Pham Diep