កិច្ចប្រជុំ AMRI 16 ត្រូវបានរៀបចំឡើងដោយវៀតណាមនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ក្រោមប្រធានបទ  "ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានដល់បញ្ញាវ័នដើម្បីអាស៊ានមានភាពធន់ និងឆ្លើយតប"។

ក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Thanh Lam អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសារគមនាគមន៍វៀតណាមបានឲ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី១៦ សម្រេចបានលទ្ធផលជាច្រើន ក្នុងនោះ រដ្ឋមន្ត្រីបានអះអាងនិងកំណត់តួនាទីរបស់វិស័យព័ត៌មានក្នុងដំណាក់កាលថ្មី ពី "ព័ត៌មាន" ដល់ "បញ្ញាវ័ន" ព័ត៌មាននឹងក្លាយទៅជាមធ្យោបាយវិជ្ជមានសម្រាប់​ការសិក្សាពេញមួយជីវិត និងលើកកម្ពស់ការយល់ដឹង និងសមត្ថភាពបច្ចេកទេសឌីជីថលសម្រាប់ពលរដ្ឋអាស៊ាន។ នេះគឺជានិន្នាការនៃការធ្វើបរិវត្តកម្មឌីជីថល ឥទ្ធិពលនៃបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយថ្មី និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។

leftcenterrightdel
កិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ានលើកទី ១៦ (AMRI 16)  ត្រូវបានរៀបចំឡើងដោយវៀតណាមនៅទីក្រុង Da Nang (រូបថត៖​baophapluat.vn)

រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានបានអនុម័តឯកសារថ្មី និងទទួលស្គាល់លទ្ធផល និងវឌ្ឍនភាពនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ​ការក្នុងវិស័យព័ត៌មាន រួមមាន៖ ការអនុម័តសេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យ AMRI "អាស៊ានឆ្នាំ ២០៣៥៖ ឆ្ពោះទៅវិស័យព័ត៌មាន និងសារគមនាគមន៍មានការផ្លាស់ប្ដូរ ភាពធន់និងឆ្លើយតប" ដើម្បីឈានដល់ចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងគាំទ្រការអនុវត្តផែនការដែលផ្អែកលើសសរស្តម្ភអាស៊ានទាំងបី។ អនុម័តសេចក្តីថ្លែងការណ៍ទីក្រុង Da Nang ស្តីពី “ប្រព័ន្ធផ្សព្វផ្សាយ៖ ពីព័ត៌មានដល់បញ្ញាវ័នដើម្បីអាស៊ានមួយមានភាពធន់ និងឆ្លើយតប” ដែលក្នុងនោះទទួលស្គាល់តួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការរួមចំណែកដល់គោលដៅទទួលចំណេះដឹងរបស់ពលរដ្ឋ។

កិច្ចប្រជុំបានឯកភាពរៀបចំកិច្ចប្រជុំ AMRI លើកទី ១៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រ៊ុយណេដារូសាឡឹមនៅឆ្នាំ ២០២៥ និងថ្លែងអំណរគុណចំពោះប្រទេសម្ចាស់ផ្ទះវៀតណាមក្នុងការរៀបចំ AMRI 16 ។ កិច្ចប្រជុំពាក់ព័ន្ធបានប្រព្រឹត្តទៅក្នុងស្មារតីសាមគ្គីភាព និងមិត្តភាពជាប្រពៃណីរបស់អាស៊ាន៕

បកប្រែដោយ Thanh Cong